រដ្ឋាភិបាលវៀតណាមសន្យាបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសសឹង្ហបុរីនៅវៀតណាម

Chia sẻ
(VOVWORLD) - អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន អះអាងថា រដ្ឋាភិបាលវៀតណាមសន្យាបង្កគ្រប់លក្ខណៈងាយស្រួលសម្រាប់ សហគ្រាសសឹង្ហបុរីដើម្បីធ្វើអាជីវកម្មប្រកបដោយជោគជ័យនៅវៀតណាម។ 
រដ្ឋាភិបាលវៀតណាមសន្យាបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសសឹង្ហបុរីនៅវៀតណាម - ảnh 1ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ TTXVN) 

  នារសៀលថ្ងៃទី១៥ ខែកក្កដា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូ ធុរជនសឹង្ហបុរីដែលបានរៀបចំឡើងដោយសម្ព័ន្ធសហគ្រាសសឹង្ហបុរី (SBF) និង ស្ថាប័នអភិវឌ្ឍសហគ្រាសសឹង្ហបុរី (ESG) សំដៅស្វែងយល់អំពីឱកាសវិនិយោគ នៅវៀតណាម។

        អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន អះអាងថា រដ្ឋាភិបាល វៀតណាមសន្យាបង្កគ្រប់លក្ខណៈងាយស្រួលសម្រាប់ សហគ្រាសសឹង្ហបុរីដើម្បីធ្វើអាជីវកម្មប្រកបដោយជោគជ័យនៅវៀតណាម។ លោកនាយករដ្ឋមន្រ្តីមានគោលបំណងថា សហគ្រាសសឹង្ហបុរីនឹងបង្កើនការ បណ្ដាក់ទុនចូលមកវៀតណាមលើវិស័យមួយចំនួនដូចជាវិស័យហេដ្ឋារចនា សម្ព័ន្ធ logistics ហិរញ្ញវត្ថុធនាគារ បច្ចេកវិទ្យាព័ត៌មាន អេឡិចត្រូនិក អប់រំ សុខា ភិបាល ទេសចរណ៍ ឧស្សាហកម្មនាវាចរណ៍ និងអាកាសចរណ៍អវកាស ជាដើម។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានស្វាគមន៍និងស្នើអោយសឹង្ហបុរី សហប្រតិបតិ្តការជាមួយវៀតណាមដើម្បីរៀបចំដែនដីអភិវឌ្ឍទីក្រុងដាណាំង ជាទីក្រុងដែលមានផ្ទៃដីស្មើរនឹងសឹង្ហបុរីផងដែរ៕

ប្រតិកម្មទៅវិញ