![រដ្ឋាភិបាលវៀតណាមប្តេជ្ញាចិត្តបង្កើតការប្រែប្រួលក្នុងការងារកសាងច្បាប់ - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2013_12_25/nguyen-tan-dung-1.jpg) |
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung (VOV) |
Vovworld-នាថ្ងៃទី២៥ធ្នូនៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung បានធ្វើអធិបតីសម័យប្រជុំរដ្ឋាភិបាលឯកទេសអំពី
ការងារកសាងច្បាប់។ រដ្ឋាភិបាលបានអះអាងនូវការប្តេជ្ញាចិត្តបង្កើតការប្រែប្រួល
យ៉ាងច្បាស់លាស់ក្នុងការងារលើកកំពស់គុណភាពកសាងឯកសារច្បាប់។ ក្នុង
ឆ្នាំ២០១៤ ស្ថាប័នស្មើរក្រសួងនឹងសហការកែលំអរនិងរដ្ឋាភិបាលនឹងដាក់ជូន
រដ្ឋសភាគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាគំរោងច្បាប់ចំនួន៣៤និងក្រិតចំនួន
២។
នៅសម័យប្រជុំបណ្ដាសមាជិករដ្ឋាភិបាលបានរួមមតិអំពីវិធានការមួយចំនួន
លាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មឆ្នាំ២០១៣ រួមចំណែកទៅក្នុងបញ្ហានៅមានមតិខុសគ្នាក្នុងគំរោងច្បាប់អាជីវកម្មអចលនវត្ថុធ្វើវិសោធនកម្ម គំរោងច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់បណ្ដុះបណ្ដាល
វិជ្ជាជីវៈជាដើម៕