រដ្ឋាភិបាលលីប៊ីនាំចេញការផ្តើមគំនិតដើម្បីបញ្ចប់សង្រាមស៊ីវិល

Chia sẻ
(VOVworld) – នាថ្ងៃទី ១៩ ឧសភា គណៈរដ្ឋមន្ត្រីរបស់
នាយករដ្ឋមន្ត្រីលីប៊ី លោក Abdullah al-Thinni បានចាត់
ទុកថា៖ រដ្ឋាភិបាលបណ្តោះអាសន្នគប្បីអំពាវនាវឲ្យ រដ្ឋសភាបញ្ឈប់សកម្មភាពនិងរៀបចំការបោះឆ្នោត
នាយករដ្ឋមន្ត្រីឡើងវិញសំដៅដោះស្រាយវិបត្តិនា
បច្ចុប្បន្ននិងជៀសវាងសង្គ្រាមស៊ីវិលនៅប្រទេស
អាហ្វ្រិកខាងជើង នេះ។

រដ្ឋាភិបាលលីប៊ីនាំចេញការផ្តើមគំនិតដើម្បីបញ្ចប់សង្រាមស៊ីវិល - ảnh 1
រដ្ឋាភិបាលលីប៊ីនាំចេញការផ្តើមគំនិតដើម្បីបញ្ចប់សង្រាមស៊ីវិល (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១៩ ឧសភា គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីលីប៊ី លោក
Abdullah al-Thinni បានចាត់ទុកថា៖ រដ្ឋាភិបាលបណ្តោះអាសន្នគប្បីអំពាវនាវឲ្យ រដ្ឋសភាបញ្ឈប់សកម្មភាពនិងរៀបចំការបោះឆ្នោតនាយករដ្ឋមន្ត្រីឡើងវិញសំដៅ ដោះស្រាយវិបត្តិនាបច្ចុប្បន្ននិងជៀសវាងសង្គ្រាមស៊ីវិលនៅប្រទេសអាហ្វ្រិកខាង
ជើង នេះ។ ក្នុងប្រអបសំបុត្រមួយលើគេហទំព័របស់រដ្ឋាភិបាលបណ្ដោះអាសន្ត
លីប៊ី ស្ថានប័ននេះបានស្នើឲ្យមហាសន្និបាតប្រជាជនទូទាំងប្រទេស (រដ្ឋសភា
បណ្តោះ អាសន្ន) (GNC) គបប្បីបញ្ឈប់សកម្មភាពបន្ទាប់ពីការបោះឆ្នោតអំពី
ថវិការរដ្ឋឆ្នាំ ២០១៤ ដែលនឹងគ្រោងប្រព្រឹត្តទៅនាសប្តាហ៍នេះ។ ក្រៅពីនោះ
រដ្ឋាភិបាលក៏បានស្នើ ឲ្យរៀបចំការបោះឆ្នោតទំនុកទុកចិត្តថ្មីនៅ GNC ចំពោះ
នាយករដ្ឋមន្ត្រីថ្មីរបស់លីប៊ី លោក Ahmed Miitig។ សំណើររបស់រដ្ឋាភិបាល
លីប៊ីត្រូវបាននាំចេញ បន្ទាប់ពី កំលាំង កងទ័ពជាតិលីប៊ី (LNA) ដឹកនាំដោយ
អតីឧត្តមសេនីយ៍ Khalifa Haftar បានវាយប្រហារទៅ លើទីស្នាក់ការរបស់
GNC និងទីក្រុង Benghazi ដែលធ្វើឲ្យមនុស្សចំនួន ២៤ នាក់ ត្រូវស្លាប់និង
១៥០ រងរបួស។ ចំពោះមុខស្ថានភាពពោលខាងលើសហភាពអឺរ៉ុប (EU) បានសម្តែងនូវការព្រួយបារម្ភដ៏ជ្រាលជ្រៅក្នុងពេលនោះអាមេរិកពិចារណា
ការបញ្ចប់សកម្មភាពរបស់ស្ថានទូតនៅលីប៊ី៕

ប្រតិកម្មទៅវិញ