រដ្ឋាភិបាលប៉ាឡេស្ទីនចាប់ផ្តើមរៀបចំរចានាសម្ព័ន្ធសន្តិសុខឡើងវិញនៅតំបន់ហ្គាហ្សា

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៥ តុលា រដ្ឋាភិបាលសាមគ្គីប៉ាឡេស្ទីនបានឲ្យដឹងថា៖ នឹងចាប់ផ្តើមដំណើរកិច្ចប្រជុំស្តីពីការរក្សាសន្តិសុខក៏ដូចជាត្រូតពិនិត្យបណ្ដាច្រកទ្វារ ព្រំដែននៅតំបន់ហ្គាហ្សា បន្ទាប់ពី ចលនាឥស្លាម Hamas និងចលនា Fatah នៅប៉ាឡេស្ទីនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្រួបបង្រួមនៅរដ្ឋធានីកែ អេស្ស៊ីប។
រដ្ឋាភិបាលប៉ាឡេស្ទីនចាប់ផ្តើមរៀបចំរចានាសម្ព័ន្ធសន្តិសុខឡើងវិញនៅតំបន់ហ្គាហ្សា - ảnh 1 រដ្ឋាភិបាលប៉ាឡេស្ទីនចាប់ផ្តើមរៀបចំរចានាសម្ព័ន្ធសន្តិសុខឡើងវិញនៅតំបន់ហ្គាហ្សា

(VOVworld) – នាថ្ងៃទី ១៥ តុលា រដ្ឋាភិបាលសាមគ្គីប៉ាឡេស្ទីនបានឲ្យដឹងថា៖ នឹងចាប់ផ្តើមដំណើរកិច្ចប្រជុំស្តីពីការរក្សាសន្តិសុខក៏ដូចជាត្រូតពិនិត្យបណ្ដាច្រកទ្វារ ព្រំដែននៅតំបន់ហ្គាហ្សា បន្ទាប់ពី ចលនាឥស្លាម Hamas និងចលនា Fatah នៅប៉ាឡេស្ទីនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្រួបបង្រួមនៅរដ្ឋធានីកែ អេស្ស៊ីប។  ក្នុងសេចក្តីប្រកាសដែលផ្ញើដល់វិទ្យុសម្លេងប៉ាឡេស្ទីន អ្នកប្រមុខគណៈ កម្មាធិការរដ្ឋាភិបាលទទួលបន្ទុកបញ្ហាស៊ីវិលនិងព្រំដែន លោក Hussein al Shaikh បានឲ្យដឹងថា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Rami Hamdallah នឹងរៀបចំកិច្ចប្រជុំ ជាមួយមជ្ឈដ្ឋានថ្នាក់ដឹកនាំស្ថាប័នសន្តិសុខនៅទីក្រុង Ramallah សំដៅធានាកិច្ចសហការរវាងភាគីទាក់ទិននានានៅតំបន់ហ្គាហ្សា។ ក្នុងពេលនោះ នាថ្ងៃទី ១៥ តុលា ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានធ្វើអធិបតីភាពនៃគណៈ កម្មាធិការមជ្ឈឹមគណៈបក្ស Fatah នាថ្ងៃទី ១៥ តុលា៕  

ប្រតិកម្មទៅវិញ