|
រដ្ឋាភិបាលនិងប្រធានាធិបតីទួរគីកំពុងត្រួតពិនិត្យស្ថានភាពបន្ទាប់ពីការធ្វប្រហារមិនសម្រេចបាន (Image: VNA) |
(VOVworld) – តាមនាយករដ្ឋមន្ត្រីទួរគី លោក Binaila Yildirim បានឲ្យដឹងថា៖
ការប៉ុនប៉ងរដ្ឋប្រហារនេះគឺជា «ស្នាមខ្មៅនៃខឿនប្រជាធិបតេយ្យរបស់ទួរគី»
ក្នុងពេលដែលមានមនុស្សចំនួន ២៦៥ នាក់ត្រូវស្លាប់និង ១៤៤០ នាក់ទៀតរង
របួស។ ក្នុងពេលនោះ ប្រធានាធិបតីទួរគី លោក Erdogan បានប្រកាសថា៖
រដ្ឋាភិបាលនិងប្រធានាធិបតីកំពុងត្រួតពិនិត្យស្ថានភាព។ គិតដល់ពេលនេះ
ស្ថានភាពនៅទីក្រុង Istanbul ត្រូវបានស្ថិរភាពឡើងវិញ។ ប្រធានាធិបតី
Erdogan បានសន្យានឹងកំចាត់ជនក្បត់ចេញពីអគ្គស្នងការ ហើយសំអាតកង
ទ័ព ទាំងស្រុង។ ក្រៅពីនោះ លោក Erdogan ក៏បានស្នើឲ្យអាមេរិកធ្វើបត្យាប័ន
បុព្វជិត Fethullah Gulan ទៅកាន់ អាណការ៉ាដែលត្រូវបានចាត់ទុកឈរនៅខាង
ក្រោយការធ្វើរដ្ឋប្រហារនៅទួរគីកំពុងរស់នៅរដ្ឋ Pennsylvania អាមេរិក។ នាថ្ងៃទី
១៦ កក្កដា រដ្ឋសភាទួរគីក៏បានរៀបចំសម័យប្រជុំវិសម្មាញ្ញបន្ទាប់ពីការធ្វើរដ្ឋ
ប្រហារកើតមានឡើង។ ស្តីពីការងារធ្វើស៊ើបអង្កេតមេដឹកនាំការធ្វើរដ្ឋប្រហារ
នាយករដ្ឋមន្ត្រី Yildirim បានឲ្យដឹងថា៖ រដ្ឋាភិបាលនឹងខំប្រឹងប្រែងធ្វើការស៊ើប
អង្កេចអស់ពីកំលាំងកាយចិត្តរបស់ខ្លួនហើយពិនិត្យមើលប្រព័ន្ធចារកម្មឡើងវិញ។
លោកបានឲ្យដឹងថែមទៀតថា៖ ក្នុងចំណោមសមាជិកចំនួន ១៨៩៣ នាក់នៃកង
ទ័ពទួរគី ដែលត្រូវបានចាប់ខ្លួនពីបទទាក់ទិនដល់ការធ្វើរដ្ឋប្រហារ មាននាយ
ទាហានជាន់ ខ្ពស់ផងដែរ។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត បន្ទាប់ពីកើតមានឡើងការធ្វើរដ្ឋប្រហារ
នៅទួរគី នាថ្ងៃទី ១៦ កក្កដា ឯកអគ្គរដ្ឋទូតវៀតណាម លោក Pham Sanh Chau
ដែលដឹកនាំគណៈប្រតិភូចូលរួមសម័យប្រជុំលើកទី ៤០ នៃគណៈកម្មាធិការ
បេតិក្ខភ័ណ្ឌពិភពលោក UNESCO នៅទីក្រុង Istanbul បានឲ្យដឹងថា៖ គណៈប្រតិ
ភូវៀតណាមសុវត្ថុភាពនិងសកម្មភាពរបស់ព្រឹត្តិការណ៍នេះគ្នានការ ផ្លាស់ប្តូរណា
មួយឡើយ។ នាថ្ងៃដដែល លោក Duong Quy Nam លេខាទី ១ ស្ថានទូតវៀតណាម
ប្រចាំនៅទួរគីបានឲ្យដឹងថា៖ កម្មាភិបាលកស្ថានទូតបាន ប្រកាសជាមួយ
មជ្ឈដ្ឋានសារព័ត៌មានអំពីការធ្វើរដ្ឋប្រហារ។ នាបច្ចុប្បន្ន មិនទាន់ ទទួលស្គាល់
ករណីប្រជាពលរដ្ឋវៀតណាមណាមួយរងឥទ្ធិពោលពីការធ្វើរដ្ឋ ប្រហារនៅឡើយ។
ស្ថានទូតវៀតណាមបានផ្តល់ខ្សែទូរស័ព្ទ hotline ៖ 0090-534-375-328 និង email៖ dsqvnturkey@yahoo.com ដើម្បីទទួលព័ត៌មានបន្ទាន់របស់ សហគមន៍ជន
វៀតណាមនៅទួរគី ឬ មនុស្សដែលមានសាច់ញាតិកំពុងស្ថិតក្នុង តំបន់រង
ឥទ្ធិពល៕