រដ្ឋាភិបាលនឹងគ្រប់គ្រងល្អអតិផរណានៃឆ្នាំ២០១៨

Chia sẻ
(VOVWORLD) -រយៈពេល៩ខែនៅសល់នៃឆ្នាំ២០១៨នេះនឹងមានកត្តាមួយចំនួនបង្កសម្ពាធលើតម្លៃ ទំនិញ ប៉ុន្តែរដ្ឋាភិបាលនឹងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីគ្រប់គ្រងសន្ទស្សន៍តម្លៃប្រើ ប្រាស់ឲ្យកើន៤%តាមតម្រូវការរបស់រដ្ឋសភា។
រដ្ឋាភិបាលនឹងគ្រប់គ្រងល្អអតិផរណានៃឆ្នាំ២០១៨ - ảnh 1ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue ថ្លែងមតិក្នុងពិធី 

អញ្ជើញថ្លែងមតិនៅក្នុងសម័យប្រជុំត្រីមាសទី១ឆ្នាំ២០១៨របស់គណៈបញ្ជាណែនាំការវាយតម្លៃលើការអនុវត្តការងារគ្រប់គ្រងត្រីមាស ទី១និងធ្វើបច្ចុប្បន្នកម្មទិសដៅប្រតិបត្តិពីឥឡូវរហូតដល់ចុងឆ្នាំ ដែលប្រ ព្រឹត្តទៅនាព្រឹកថ្ងៃទី២៧ខែមិនានៅទីក្រុងហាណូយនោះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានសំណូមពរឲ្យក្រសួង ស្ថាប័ននានាក្តាប់ជាប់សេណារីយូរ កំណើន GDP ឆ្នាំ២០១៨ក្នុងកម្រិត ៣,៥៥% ដើម្បីអនុវត្តរាល់ភារកិច្ចនិងដំណោះ ស្រាយជាក់ស្តែង៖

        “យើងនឹងវាយតម្លៃឡើងវិញនូវសន្ទស្សន៍ថ្លៃទំនិញរបស់ខែមិនានិងត្រីមាសទី១ ដោយធ្វើការវិភាគលើកត្តាបណ្តាលការកើនឡើងនិងការ ថយចុះ CPI បុកបញ្ជូលទាំង កិច្ចការគ្រប់គ្រងរបស់គណៈបញ្ជាណែនាំទៀត ផង។ ទន្ទឹមជាមួយគ្នានោះ រៀបចំ សេណារីយូរកំណើន សេណារីយូរអតិ ផរណា ដើម្បីគ្រប់គ្រងអតិផរណាដល់ចុងឆ្នាំ ២០១៨ តាម គោលដៅក្រោម៤%ដូចរដ្ឋសភាបានប្រគល់ជូន”៕

ប្រតិកម្មទៅវិញ