រដ្ឋាភិបាលឈីលីរក្សាបំរាមគោចរ

Chia sẻ
(VOVWORLD) - លោក Campo បានចាត់ទុកថាការដាក់បម្រាមគោចរគឺជារឿងចាំចាច់ ក្នុងបរិបទ ដែលការធ្វើបាតុកម្មមានស្ថានភាពស្មុគស្មាញ។
រដ្ឋាភិបាលឈីលីរក្សាបំរាមគោចរ - ảnh 1រដ្ឋាភិបាលឈីលីរក្សាបំរាមគោចរ 

ឈីលីបានបន្តដាក់បម្រាមគោចរនៅពេលយប់ ក្នុងបរិបទដែលបណ្ដាបាតុកម្មហិង្សានៅក្នុងប្រទេសនេះ បានបណ្ដាលឲ្យមនុស្សចំនួន ១១ នាក់ត្រូវស្លាប់បាត់បង់ជីវិត ក្នុងរយៈពេល ៤ ថ្ងៃកន្លងទៅ។ ប្រមុខកងកម្លាំងការពារជាតិឈីលីលោកឧត្តមសេនីយ៍ទោ Javier Iturriaga del Campo បានប្រកាសថា បម្រាមគោចរនឹងមានសុពលភាពចាប់ពីម៉ោង ២០ ថ្ងៃទី ២១ ខែតុលា ដល់ម៉ោង ៦ នាថ្ងៃទី ២២ ខែតុលា ។ លោក Campo បានចាត់ទុកថាការដាក់បម្រាមគោចរគឺជារឿងចាំចាច់ ក្នុងបរិបទ ដែលការធ្វើបាតុកម្មមានស្ថានភាពស្មុគស្មាញ។

ឆ្លើយសម្ភាសន៍អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមអំពីផលប៉ះពាល់ដល់សហគមន៍វៀតណាមនិងការងារ ការពារពលរដ្ឋរបស់ស្ថានទូតវៀតណាមប្រចាំនៅប្រទេសឈីលីលោក Nguyen Xuan Vinh លេខាទី ៣ នៃស្ថានទូតវៀតណាមប្រចាំនៅប្រទេសឈីលី បាននិយាយថា៖ នាថ្ងៃទី ២១ ខែតុលា ស្ថានទូតបានជួយ ភ្ញៀវទេសចរវៀតណាមចំនួន ៤ នាក់ដែលជាប់គាំងនៅអាកាសយានដ្ឋាន ដែលមិនអាចចូលទៅកាន់ Santiago ដោយសារតែបម្រាមគោចរ ហើយត្រូវ លុបចោលជើងហោះហើរទៅកាន់ប្រទេសប៉េរូ។ ស្ថានទូតបានប្រកាសនៅលើអ៊ីនធឺណែត អំពីស្ថានភាពបច្ចុប្បន្ននៅឈីលី និងបានផ្តល់លេខទូរស័ព្ទ និងអ៊ីមែលសម្រាប់ការពារពលរដ្ឋផងដែរ៕

ប្រតិកម្មទៅវិញ