មួយថ្ងៃក្រោយពីប្រកាសព័ត៌មានដែលបញ្ជាក់ថា ជនរងគ្រោះទាំង៣៩នាក់ ដែលបានស្លាប់ក្នុងរថយន្តកុងតឺន័រ (បានរកឃើញនៅរដ្ឋ Essex ភាគឦសាន ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩) សុទ្ធតែជា ពលរដ្ឋវៀតណាមរួចមក នាយប់ថ្ងៃទី៨ ខែវិច្ឆិកា ក្រសួងនគរបាលវៀតណាម បានប្រកាសជាផ្លូវការនូវអត្តសញ្ញាណជនរងគ្រោះទាំងអស់។ ក្រោយពីការកំណត់ អត្តសញ្ញាណជនរងគ្រោះរួចមក ស្ថាប័នសមត្ថកិច្ចវៀតណាមបានទាក់ទងជាមួយ គ្រួសារជនរងគ្រោះដើម្បីជូនដំណឹងពីព័ត៌មានពាក់ព័ន្ធ។ មុននោះ នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានផ្ញើរលិខិតចូលរួមរំលែកទុក្ខទៅកាន់ ក្រុមគ្រួសារញាតិសន្ដានរបស់បណ្ដាជនរងគ្រោះពោលខាងលើ៕