លោកប្រធានរដ្ឋសភា Tran Thanh Man ជួបសំណេះសំណាលជាមួយអ្នកបរិច្ចាគឈាមស្ម័គ្រចិត្តគំរូលើទូទាំងប្រទេស។ (រូបថត៖ VNA) |
លោកប្រធានរដ្ឋសភា Tran Thanh Man បានគោរពថ្លែងអំណរគុណចំពោះ តំណាងគំរូក្នុងជំនួបនេះ ដែលតំណាងឱ្យអ្នកបរិច្ចាគឈាមស្ម័គ្រចិត្តរាប់លាននាក់នៅ ទូទាំងប្រទេស ក្នុងនោះមានអ្នកដែលបានបរិច្ចាគឈាមរាប់រយដង ព្រមទាំងចូលរួម យ៉ាងសកម្មក្នុងការចលនាក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍បរិច្ចាគឈាមផងដែរ។
លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា នាពេលខាងមុខ ដើម្បីបន្តលើកកម្ពស់ គុណភាព ប្រសិទ្ធភាព និងនិរន្តរភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រសួងសុខាភិបាល គណៈ
កម្មាធិការដឹកនាំការចលនាបរិច្ចាគឈាមស្ម័គ្រចិត្តគ្រប់លំដាប់ថ្នាក់ ក៏ដូចជាស្ថាប័ន អង្គភាពនានាចាំបាច់ត្រូវកសាងដំណោះស្រាយដើម្បីរក្សា និង អភិវឌ្ឍន៍ប្រភពអ្នកបរិច្ចាគឈាមជាប្រចាំ ដើម្បីឱ្យសកម្មភាពបរិច្ចាគឈាមដោយ ស្ម័គ្រចិត្តនេះកាន់តែមានស្ថិរភាព និងនិរន្តរភាព ធានាបាននូវប្រភពឈាមប្រកបដោយ សុវត្ថិភាព និងគុណភាពនៅគ្រប់តំបន់ រួមទាំងតំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រំដែន និងកោះសមុទ្រ។
“ខ្ញុំជឿជាក់ថា អ្នកបរិច្ចាគឈាមគំរូ និងអ្នកបរិច្ចាគឈាមរាប់លាននាក់ទូទាំង ប្រទេស នឹងបន្តពង្រីកស្មារតីមេត្តាករុណា ប្រពៃណីល្អប្រសើររបស់ប្រជាជាតិ ចែក រំលែកដំណក់ឈាមរបស់ខ្លួនដើម្បីសហគមន៍និងសង្គម។ ទន្ទឹមនឹងនោះ ដើរតួនាទី ជាអ្នកឃោសនាដ៏សកម្ម រួមគ្នារីកសាយភាយស្មារតី និងកាយវិការដ៏ល្អប្រសើរនៃ សកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្តផងដែរ’៕