រីករាយជាមួយសកម្មភាពទទួលអំណរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវត្រីស័ក ២០២១

Chia sẻ
(VOVWORLD) - លោក Nguyen Khanh Tung នាយកមន្ទីរវប្បធម៍ - កីឡានិងទេសចរណ៍នៃទីក្រុង Can Tho បានឲ្យដឹងថាផ្លូវផ្កានិងតុបតែងអំពូលសិល្បៈ ឆ្នាំឆ្លូវ ត្រីស័ក២០២១ នៅតែបន្តបញ្ជាក់ថាជាផលិតផលវប្បធម៌ - ទេសចរណ៍ថ្មី ដែលជំនួសឲ្យការអញ្ជើញមិត្តភក្តិនិងភ្ញៀវទេសចរណ៍ក្នុងស្រុកមកលេងកំសាន្តនៅតំបន់ទន្លេ  Tay Do ក្នុងប៉ុន្មានថ្ងៃទទួលអំណរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជាតិ។
រីករាយជាមួយសកម្មភាពទទួលអំណរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវត្រីស័ក ២០២១ - ảnh 1ផ្លូវផ្កានៅ Phan Thiet (រូបថត៖ TTXVN)

នាយប់ថ្ងៃទី ៨ ខែកុម្ភៈ ទីក្រុង Can Tho បានបើកសម្ពោធ «ផ្លូវផ្កា - ផ្លូវតុបតែងអំពូលសិល្បៈ ឆ្នាំឆ្លូវ ត្រីស័ក ២០២១។ យោងតាមលោក Nguyen Khanh Tung នាយកមន្ទីរវប្បធម៍ - កីឡានិងទេសចរណ៍នៃទីក្រុង Can Tho បានឲ្យដឹងថាផ្លូវផ្កានិងតុបតែងអំពូលសិល្បៈ ឆ្នាំឆ្លូវ ត្រីស័ក២០២១ នៅតែបន្តបញ្ជាក់ថាជាផលិតផលវប្បធម៌ - ទេសចរណ៍ថ្មី ដែលជំនួសឲ្យការអញ្ជើញមិត្តភក្តិនិងភ្ញៀវទេសចរណ៍ក្នុងស្រុកមកលេងកំសាន្តនៅតំបន់ទន្លេ  Tay Do ក្នុងប៉ុន្មានថ្ងៃទទួលអំណរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជាតិ។ នាយប់ថ្ងៃដដែលនេះ ផ្លូវផ្កានិទាឃរដូវ ឆ្នាំឆ្លូវត្រីស័ក ២០២១ ទីក្រុង Phan Thiet (ខេត្ត Binh Thuan) បានបើកទ្វារជាផ្លូវការដើម្បីបម្រើប្រជាជនក្នុងតំបន់ និងភ្ញៀវទេសចរទៅលេងកំសាន្តទទួលអំណរបុណ្យតេត។ នេះជាលើកដំបូងដែលទីក្រុង Phan Thiet បានរៀបចំផ្លូវផ្កានិទាឃរដូវផងដែរ៕

ប្រតិកម្មទៅវិញ