|
រកឃើញប្រអប់ខ្មៅទី២របស់យន្តហោះធ្លាក់នៅអាលហ្សេរី (Reuters) |
Vovworld-បណ្ដាអ្នកជំនាញការអង្គការសហប្រជាជាតិទទួលបន្ទុកការសង្កតការណ៍លើករណីមានស្លាក់ AH 5017 របស់ក្រុមហ៊ុនអាកាសចរណ៍ Air
Algerie របស់អាល់ហ្សេរីដែលធ្លាក់នៅភាគខាងជើងប្រទេសម៉ាលី នាថ្ងៃទី២៦កក្កដាបានប្រកាសបានរកឃើញប្រអប់ខ្មៅទី២របស់យន្តហោះនេះ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន អ្នកនាំពាក្យកំលាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅអាល់ហ្សេរីលោក Radhia Achouri បានបញ្ជាក់ថា ប្រអប់ខ្មៅទី២ត្រូវបានអ្នកជំនាញការក្រុមរក្សាសន្តិភាពនៅម៉ាលីរកឃើញនាព្រឹកថ្ងៃទី២៦
កក្កដានៅកន្លែងយន្តហោះត្រូវធ្លាក់។ ការរកឃើញប្រអប់ខ្មៅនេះនឹងជួយជំរុញដំណើរការបញ្ជាក់មូលហេតុបណ្ដាលឡើងគ្រោះថ្នាក់។ នាបច្ចុប្បន្នប្រអប់ខ្មៅទាំងពីរនេះត្រូវបានបញ្ជូនទៅទីក្រុង Gao (ម៉ាលី)ដើម្បីស្រាវជ្រាវ៕