|
យានអវកាស “Progess M-28M” តភ្ជាប់ជាមួយ ISS ប្រកបដោយជោគជ័យ (Image: VNA) |
(VOVworld) – តាមផែនការ ក្រោយពីរយពេល ២ ថ្ងៃ បង្ហោះទៅកាន់តារាវិថី
នាថ្ងៃទី ៥ កក្កដា យានអវកាស “Progess M-28M” បានតភ្ជាប់ប្រកបដោយ
ជោគជ័យជាមួយស្ថានីយ៍អាវកាសអន្តរជាតិ (ISS) តាមយន្តការ ស្វ័យប្រវត្តិ។ យានអវកាសពោលខាងលើត្រូវបានបាញ់បង្ហោះទៅលើតារាវិថី នាថ្ងៃទី ៣
កក្កដា នៅព្រលានយន្តហោះអាវកាស Baikonur របស់កាហ្សាកស្ថាន។ យានអវកាសនេះដឹកជញ្ជូនឥទ្ធនៈ អុកស៊ីសែន គ្រឿងឧបាយករណ៍
បំរើការពិសោធន៍ វិទ្យាសាស្ត្រ ទឹកនិងម្ហូបអាហារ៕