ទិដ្ឋភាពនៃជំនួប្រាស្រ័យ។ (រូបថត៖ VOV) |
នៅទីនេះ សហគ្រាសនាំចេញ និងនាំចូលរបស់វៀតណាមបានជូនដំណឹងអំពីផលិតផលផ្លែឈើ ជលផល និងអង្ករ ដែលចង់នាំចេញទៅកាន់ទីផ្សារអូស្ត្រាលី ហើយផ្ទុយទៅវិញក៏ចង់នាំចូលផលិតផលពីអូស្ត្រាលីមកវៀតណាមដើម្បីបម្រើតម្រូវការទីផ្សារក្នុងស្រុក; ហើយបានស្នើឡើងដំណោះស្រាយជំរុញសកម្មភាពនាំចេញ និងនាំចូលនាពេលខាងមុខផងដែរ។ លោក Le Thanh Tung ប្រធានការិយាល័យសម្របសម្រួលកសិកម្មជនបទនៅតំបន់ដីសណ្តទន្លេ Cuu Long ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា៖ វៀតណាមមានសក្តានុពលជាច្រើនសម្រាប់នាំចេញផ្លែឈើទៅកាន់ទីផ្សារអូស្ត្រាលី ដូចជាផ្លែក្រូចថ្លុង ផ្លែផាសិនស្រកានាគ និងទំនិញមួយចំនួនដែលជាប្រៀបខ្លាំងរបស់វៀតណាម៖ “យើងមានសហគ្រាសជាច្រើនដែលធ្វើអាជីវកម្មទាំងការនាំចូល និងនាំចេញ។ ការជួបប្រាស្រ័យនេះ បានបើកចេញយថាទស្សន៍នៃកិច្ចសហប្រតិបត្តិការរវាងសហគ្រាសវៀតណាម-អូស្ត្រាលី រវាងសហគ្រាសវៀតណាមជាមួយកសិដ្ឋាន ប្រព័ន្ធផ្សារទំនើបជាមួយអតិថិជន ក្នុងនោះមិនត្រឹមតែអាណិកជនវៀតណាមនិងជនអាស៊ីប៉ុណ្ណោះទេ ថែមទាំងជ្រៀតចូលសហគមន៍អ្នកស្រុកទៀតផង។ ជាមួយនឹងទីផ្សារមានប្រជាជន ២៥លាននាក់ សមត្ថភាពប្រើប្រាស់របស់គេកាន់តែខ្ពស់ យើងនឹងមានយថាទស្សន៍កាន់តែច្រើនក្នុងការលក់ផលិតផលកសិកម្មរបស់ខ្លួន"៕