យកចិត្តទុកដាក់ថែម​ទៀត ចំពោះបុគ្គលិកសុខាភិបាល​

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈ វិបផតថលរដ្ឋាភិបាលបានរៀបចំសិក្ខាសាលាស្តីពី "ជំងឺរាតត្បាតកូវីដ-១៩ និងគោលនយោបាយសម្រាប់បុគ្គលិកសុខាភិបាល"។
យកចិត្តទុកដាក់ថែម​ទៀត ចំពោះបុគ្គលិកសុខាភិបាល​ - ảnh 1សិក្ខាសាលា "ជំងឺរាតត្បាតកូវីដ-១៩ និងគោលនយោបាយសម្រាប់បុគ្គលិកសុខាភិបាល"។ (រូបថត៖ VGP/Quang Thuong)

នាពេលកន្លងមក បក្សនិងរដ្ឋ តែងតែផ្តោតការយកចិត្តទុក ដាក់ មានគោលនយោបាយ ជួយឧបត្ថម្ភ និងលើកទឹកចិត្តទាំងខាងសម្ភារៈនិងខាងស្មារតី ដល់កងកម្លាំងជួរមុខប្រយុទ្ធប្រឆាំងជំងឺរាតត្បាត កូវីដ-១៩ ជាពិសេសគឺបុគ្គលិកសុខាភិបាល។ នាពេលអនាគត ការយុកចិត្តទុកដាក់ទាំងនេះនឹងបន្តត្រូវបានរក្សា និងពង្រីកថែមទៀត។ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Do Xuan Tuyen បានបញ្ជាក់ថា៖

“ក្រសួងបន្តធ្វើសេនាធិការដល់រដ្ឋាភិបាល ដើម្បីនាំចេញសេចក្តីសម្រេចលេខ៥៨ ដែលកំណត់បទបញ្ញត្តិពីការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និងបទបញ្ញត្តិសម្រាប់អ្នកស្ម័គ្រចិត្តដែលជាសិស្ស និស្សិតសាកលវិទ្យាល័យ មហាវិទ្យាល័យ អ្នកមានជំនាញវិជ្ជាជីវៈ ដែលមិនទទួលបានប្រាក់ខែពីថវិការដ្ឋ មានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដូចបុគ្គលិកសុខាភិបាលដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺរីករាលដាលតាមបីកម្រិត"៕

ប្រតិកម្មទៅវិញ