មហោស្រពសៀវភៅហាណូយ២០១៦-“សៀវភៅនិងការធ្វើសមាហរណកម្ម”បានបើកនៅទីក្រុងហាណូយ

Chia sẻ
(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៦២នៃទិវារំដោះរដ្ឋធានី ថ្ងៃទី១០តុលា នាថ្ងៃទី ៦តុលានៅបរមរាជវាំង Thang Longបានប្រារពមហោស្រពសៀវភៅហាណូយ២០១៦។ 
មហោស្រពសៀវភៅហាណូយ២០១៦-“សៀវភៅនិងការធ្វើសមាហរណកម្ម”បានបើកនៅទីក្រុងហាណូយ - ảnh 1
ទិដ្ឋភាពនៃមហោស្រពសៀវភៅ

(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៦២នៃទិវារំដោះរដ្ឋធានី ថ្ងៃទី១០តុលា
នាថ្ងៃទី ៦តុលានៅបរមរាជវាំង Thang Longបានប្រារពមហោស្រពសៀវភៅហា
ណូយ២០១៦។ ដោយប្រធានបទ “សៀវភៅនិងការធ្វើសមាហរណកម្ម” មហោ
ស្រពនេះបានប្រមូលផ្តុំ ឧទ្ទេសនាមនិងផ្សព្វផ្សាយសៀវភៅជាច្រើនប្រភេទ។
លោក Hoang Van Chung ទទួលបន្ទុក Marketing ក្រុមហ៊ុន Thang Long book
ដែលជាអង្គភាពចូលរួមសកម្មភាពនេះឲ្យដឹងថា៖

        “ឆ្នាំនេះ ខ្ញុំឃើញមានការចូលរួមរបស់គ្រឹះស្ថានបោះពុម្ពផ្សាយរាប់ទាំងវត្ត
មានរបស់ក្រុមហ៊ុនអន្តរជាតិទៀតផង។ តាមនោះ បង្ហាញ ឲ្យឃើញថានេះជា
ទីលានសម្រាប់ជួបប្រាស្រ័យរវាងគ្រឹះស្ថានបោះពុម្ពផ្សាយសៀវភៅ ជាតិនិង
អន្តរជាតិចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក”៕

ប្រតិកម្មទៅវិញ