មហោស្រពវៀតណាមឆ្នាំ ២០២១ នៅទីក្រុងតូក្យូ៖ ការចាប់ផ្តើមឡើងវិញនូវការផ្លាស់ប្តូរវប្បធម៌វៀតណាម-ជប៉ុន

Chia sẻ

(VOVWORLD) - មហោស្រពឆ្នាំនេះមានស្តង់ទំនិញរបស់អង្គភាពចូលរួមជាង៤០ស្តង់។ នៅថ្ងៃសម្ពោធបានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនមកទស្សនា។ គ្រោងនឹងមានភ្ញៀវជាង ៣០ ម៉ឺននាក់មកទស្សនាក្នុងកំឡុងពេលប្រព្រឹត្តទៅព្រឹត្តិការណ៍នេះ។

នាព្រឹកថ្ងៃទី ១១ ខែធ្នូ នៅទីលាន Takenodai សួន Ueno Onshi ប្រទេសជប៉ុន បានបើកពិធីបុណ្យវៀតណាមនៅទីក្រុងតូក្យូឆ្នាំ ២០២១។ ព្រឹត្តិការណ៍នេះគឺជាសកម្មភាពក្នុងយុទ្ធនាការផ្សព្វផ្សាយរូបភាពវៀតណាមនៅជប៉ុន តាមរយៈនោះរួមចំណែកលើកកម្ពស់ការយល់ដឹងគ្នាទៅ វិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ។

មហោស្រពឆ្នាំនេះមានស្តង់ទំនិញរបស់អង្គភាពចូលរួមជាង៤០ស្តង់។ នៅថ្ងៃសម្ពោធបានទាក់ ទាញភ្ញៀវទេសចរយ៉ាងច្រើនមកទស្សនា។ គ្រោងនឹងមានភ្ញៀវជាង ៣០ ម៉ឺននាក់មកទស្សនាក្នុងកំឡុងពេលប្រព្រឹត្តទៅព្រឹត្តិការណ៍នេះ។

គណៈកម្មាធិការរៀបចំសង្ឃឹមថា មហោស្រពនេះនឹងឆ្លើយតបតាមការរំពឹងទុកនៃការចាប់ផ្តើមឡើងវិញនូវការផ្លាស់ប្តូរវប្បធម៌និងប្រជាជនរវាងវៀតណាមនិងជប៉ុន ហើយទន្ទឹមនឹងនោះ ឆ្លើយតបនឹងការអំពាវនាវគឺបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ផង និងស្តារឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច-សង្គមរបស់រដ្ឋាភិបាលទាំងពីរផង៕

ប្រតិកម្មទៅវិញ