មហោស្រពភាពយន្តលើកទី២០ឆ្នាំ២០១៧បានបើកនៅទីក្រុង Da Nang

Chia sẻ
(VOVWORLD) -នាយប់ថ្ងៃទី២៤វិច្ឆិកា នៅទីក្រុង Da Nang មហោស្រពភាពយន្តវៀត ណាមលើកទី ២០ឆ្នាំ២០១៧បានបើកជាផ្លូវការ។ ក្រោមប្រធានបទ “កសាងខឿនឧស្សាហកម្មភាព យន្តសម័យនិងមនុស្សសាស្ត្រ” មហោស្រពឆ្នាំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ដល់ ២៨វិច្ឆិកា។
មហោស្រពភាពយន្តលើកទី២០ឆ្នាំ២០១៧បានបើកនៅទីក្រុង Da Nang - ảnh 1 ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ថ្លែងមតិក្នុងពិធី 

អញ្ជើញថ្លែងមតិក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអះ អាងថា មហោស្រពជាឱកាសសម្រាប់ទទួលស្វាគមន៍សិល្បៈករ សិល្បៈការិនីនៅប្រ ទេសអាស៊ីអាគ្នេយ៍ អ្នកផលិតភាពយន្តអន្តរជាតិដែលមានកិត្យានុភាព ប្រមូលផ្តុំនៅទី ក្រុង Da Nang ចូលរួមពានរង្វាន់ភាពយន្តអាស៊ាន ព្រមទាំងសម្តែងក្តីជឿជាក់ថា មហោស្រពនេះនឹងរួមចំណែកបង្កើនចំណងសាមគ្គីភាព មិត្តភាព ការជួបប្រាស្រ័យ រវាងខឿនវប្បធម៌ដែលពោរពេញទៅដោយអត្តសញ្ញាណរបស់ជនជាតិខ្លួន។ ឧបនា យករដ្ឋមន្ត្រីលោក Vu Duc Dam ក៏បានដាក់ចេញនូវតម្រូវការថ្មីសម្រាប់វិស័យភាព យន្តវៀតណាមនាពេលខាងមុខ៖

        “ក្នុងស្ថានភាពថ្មី វិស័យសិល្បៈទាំងអស់ ជាពិសេសគឺវិស័យសិល្បៈទី៧គឺឈរនៅចំពោះមុខតម្រូវការផ្ទេរប្រគល់ ពង្រីកប្រពៃណីគួរឲ្យមោទនៈនៃខឿនវប្បធម៌ ដើម្បីកាន់តែមានវណ្ណកម្មសិល្បៈកំពូលមានតម្លៃមនុស្សសាស្ត្រនិងលក្ខណៈអប់រំ យ៉ាងជ្រាលជ្រៅ ដើម្បីរក្សាបានតួនាទីរបស់ខ្លួនក្នុងប្រទេសនិងឆ្ពោះទៅបរទេស ដើម្បីបង្កើនការជួបប្រាស្រ័យវប្បធម៌និងរួមចំណែកធ្វើឲ្យវប្បធម៌ប្រទេសជាតិកាន់ តែស្រស់បំព្រងជានិច្ច”។

        ក្នុងមហោស្រពលើកនេះ គណៈចាត់តាំងបានជ្រើសរើសខ្សែភាពយន្តចំនួន១២៩ នៅ គ្រប់ប្រភេទពី៣៤អង្គភាពផលិតភាពយន្តលើទូទាំងប្រទេសនិងប្រទេសអាស៊ានទាំង ១០ផងដែរ៕

ប្រតិកម្មទៅវិញ