មហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី១២ បើកនាយប់ថ្ងៃទី២០មេសា

Chia sẻ
(VOV)_នាយប់ថ្ងៃទី២០មេសា ពិធីបើកមហោស្រពផ្សាយសម្លេងទូទាំង​ប្រទេស លើកទី១២ ឆ្នាំ ២០១៦ ត្រូវបានបើកជាផ្លូវការ នៅខេត្ត Khanh Hoa
មហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី១២ បើកនាយប់ថ្ងៃទី២០មេសា - ảnh 1
មហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី១២ បើកនាយប់ថ្ងៃទី២០មេសា

(VOV)_នាយប់ថ្ងៃទី២០មេសា ពិធីបើកមហោស្រពផ្សាយសម្លេងទូទាំង​ប្រទេស  លើកទី១២ ឆ្នាំ ២០១៦ ត្រូវបានបើកជាផ្លូវការ នៅខេត្ត Khanh Hoa ( ​ភា​គកណ្ដាល
វៀតណាម) ។ មហោស្រពផ្សាយសម្លេងទូទាំងប្រទេស ឆ្នាំ ២០១៦ ​មានប្រធានបទ៖
 ផ្សាយសម្លេងទំនើប នៅលើមូលដ្ឋានពហុបែប។ 

          លោកស្រី Nguyen Thi Lan Huong ប្រធាននាយកដ្ឋានលេខាធិការនិពន្ធនិង
មិត្ត​អ្នកស្ដាប់ វិទ្យុសម្លេងវៀតណាម និងជាអគ្គនាយិកានៃគណៈលេខាធិការដ្ឋាន
មហោស្រពផ្សាយសម្លេងទូទាំងប្រទេស លើកទី១២ បានអោយដឹងថា៖ 

          “ ឆ្នាំនេះ បរិមាណស្ថានីយ៍ ផ្សាយសម្លេង បានចុះឈ្មោះចូលរួមការ​ប្រឡង
ផ្សាយផ្ទាល់បានកើនឡើងខ្លាំង បើប្រៀបនឹងឆ្នាំមុនៗ។ បណ្ដាវណ្ណកម្មនេះបាន
ផ្សាយផ្ទាល់នៅតំបន់របស់ខ្លួន។ ប្រការនេះបានអះអាងថា៖ សមត្ថភាពរបស់
អ្នកប្រកបការងារផ្សាយសម្លេងបានកើនឡើងជាច្រើន។”

          មហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី១២នេះ មានវណ្ណកម្មចំនួន
២៦៥ ពីអង្គភាពចំនួន៧៨ ចូលរួម និងវណ្ណកម្មចំនួន១៩៩ ត្រូវបានជ្រើសរើសចូល
ក្នុងវង់ផ្តាច់ព្រាត់៕

ប្រតិកម្មទៅវិញ