មហោស្រពកុមារអាស៊ាន+នឹងបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ឧសភាដល់ថ្ងៃទី៤មិថុនា២០១៧

Chia sẻ
(VOVWORLD) -បន្តជោគជ័យនៃមហោស្រពកុមារអាស៊ានលើកទី១ (ប្រព្រឹត្តទៅនាឆ្នាំ២០១៦)នោះ នាឆ្នាំ ២០១៧នេះ ស្ថានីយ៍ទូរទស្សន៍វៀតណាមបានបន្តទទួល រៀបចំមហោស្រពកុមារអាស៊ាន+ ក្រោមប្រធានបទ “ដំណើស្វែងរក”។
មហោស្រពកុមារអាស៊ាន+នឹងបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ឧសភាដល់ថ្ងៃទី៤មិថុនា២០១៧ - ảnh 1 មហោស្រពកុមារអាស៊ាន+នឹងបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ឧសភាដល់ថ្ងៃទី៤មិថុនា ២០១៧

នេះនឹងជាវេទិកា និងទីលានកំសាន្តសម្រាប់ប្អូនកុមារ នៃប្រទេសនានាក្នុងតំបន់ មានឱកាសជួបប្រាស្រ័យវប្បធម៌ ទន្ទឹមជាមួយគ្នានោះ នេះក៏ជា ឱកាសសម្រាប់ផ្សព្វផ្សាយរូបភាព ទឹកដី មនុស្សនិងវប្បធម៌វៀតណាមទៅដល់មិត្តភក្តិ មកពីប្រទេសនានាក្នុងតំបន់និងមិត្តភក្តិអន្តរជាតិ។ មហោស្រពកុមារអាស៊ាន+ នឹងបានប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២៩ឧសភារហូតទៅដល់ថ្ងៃទី៤មិថុនា ដោយមានសកម្មភាពសម្បូរបែបជាច្រើន បង្កើតឱកាសឲ្យកុមារក្នុងតំបន់ជួបប្រាស្រ័យ ស្វែងយល់ពីគ្នាទៅវិញទៅមក និងស្វែងរកនូវ វប្បធម៌ថ្មី។ ឆ្នាំនេះ ក្រៅពីការចូលរួមរបស់ប្រទេសអាស៊ានចំនួន៧ រួមមាន វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ឡាវ កម្ពុជាមក មហោស្រពលើកនេះ នឹងមានវត្តមានរបស់ ប្រទេសពីរទៀត គឺកូរ៉េខាងត្បូងនិងចិន។

        ក្រោមប្រធានបទ “ដំណើរស្វែងរក” ចំណុចសំខាន់ៗក្នុងមហោស្រពឆ្នាំនេះ គឺ សកម្មភាពចំនួន២ នោះគឺ រាត្រីបើកមហោស្រពកុមារអាស៊ាន+ ដែលប្រព្រឹត្តទៅនាយប់ថ្ងៃទី ១មិថុនា និងពិធីបុណ្យតាមដងវិថីនាថ្ងៃទី៣មិថុនានៅវិថីដើរថ្មើជើង បឹង Guom នៃទី ក្រុងហាណូយផងដែរ៕

ប្រតិកម្មទៅវិញ