ការសម្តែងរបស់ក្រុមអូស្ត្រាលី។ រូបថត៖ VOV |
នៅក្នុងការសម្តែងរបស់ខ្លួន ក្រុមអូស្ត្រាលីបានផ្តល់ឱ្យទស្សនិកជននូវចំណាប់អារម្មណ៍ជាច្រើន។ ជាមួយនឹងបទភ្លេងដ៏រស់រវើក ក្រុមអូស្ត្រាលីបានរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនូវតន្ត្រីនិងកាំជ្រួច។ ខុសពីក្រុមអូស្ត្រាលី ក្រុមអ៊ីតាលីដែលធ្លាប់បានឈ្នះជើងឯក ២ លើកនៅឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ បាននាំមកនូវការសម្តែងក្រោមចំណងជើងថា “លំហបុរាណនិងពន្លឺទំនើប” ដោយយកការបំផុសគំនិតពីស្នាដៃឯកសិល្បៈ “Ambiente spaziale a Luce nerea” របស់សិល្បករអ៊ីតាលីលោក Lucio Fontana។ ការសម្តែងនេះបានទាក់ទាញប្រជាជននិងភ្ញៀវទេសចររាប់ពាន់នាក់មកទស្សនា។
តាមផែនការ យប់ប្រឡងទី៤ នឹងត្រូវបានប្រព្រឹត្តិទៅនៅថ្ងៃទី២៤ ខែមិថុនា ក្រោមប្រធានបទ “ក្បាច់របាំនៃធម្មជាតិ” ដោយមានការចូលរួមពីក្រុមប៉ូឡូញ និងអង់គ្លេស៕