Vovworld-មហាសន្និបាតអង្គកាសហប្រជាជាតិនាថ្ងៃទី១៥ឧសភាបាន
អនុម័តលើសេចក្តីសំរេចចិត្តលើកឡើងដោយកាតានិប្រទេសអារ៉ាប់
មួយចំនួនដែលក្នុងនោះអំពាវនាវឲ្យចាប់ផ្តើមដំណើរផ្ទេប្រគល់សិទ្ឋិ
អំណាចនៅស៊ីរី។ឯកអគ្គរដ្ឋទូតរស្ស៊ីនៅ អង្គកាសហប្រជាជាតិលោក
Vitaly Churkin ចាត់ទុកថា៖ការគាំទ្រសេចក្តីសំរេចចិត្តនេះជាព្រនង់១
ដែលសំពងយ៉ាងខ្លាំងទៅលើការខំប្រឹងប្រែងសំដៅបញ្ចុះបញ្ចូលភាគី
មានជំលោះនានានៅស៊ីរីអង្គុយក្នុងតុចរចារ។ប្រទេសអាមេរិកឡាទិនមួយចំនួនបានស្នើរឲ្យផ្លាស់ប្តូរខ្លឹមសារមួយចំនួននៃសេចក្តីសំរេចចិត្ត
ក្នុងបំណងកាត់បន្ថយការគាំទ្រចំពោះភាគីប្រឆាំងស៊ីរីប៉ុន្តែមិនបាន
យល់ព្រមទេ។ក្នុងពេលនោះអាមេរិកគាំទ្រសេចក្តីសំរេចចិត្តយ៉ាងខ្លាំងក្លា៕