មហាសន្និបាតបានពិភាក្សា និងបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តនេះ ដោយមានសមាមាត្រលើសលប់នៃសំឡេងគាំទ្រចំនួន ១៤៣ សំឡេង សម្លេងប្រឆាំងចំនួន ៩ សំឡេង និងអនុបវាទ ២៥ សំឡេង។ សេចក្តីសម្រេចចិត្តបានប្រកាសថា រដ្ឋប៉ាឡេស្ទីនមានសិទ្ធិក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ ហើយផ្តល់អនុសាសន៍ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិចារណាគាំទ្រសេចក្តីសម្រេចចិត្តនេះ។
ទិដ្ឋភាពនៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិស្តីពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN |
ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានស្វាគមន៍ចំពោះការអនុម័តលើសេចក្តីសម្រេចចិត្តនៅមហាសន្និបាតអង្គការសហប្រជាជាតិ ហើយបានថ្លែងអំណរគុណដល់ប្រទេសដែលគាំទ្រឯកសារនេះ។ លោក Mahmoud Abbas ក៏បានសង្កត់ធ្ងន់ថា ប៉ាឡេស្ទីននឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ; ហើយបានអំពាវនាវដល់សហរដ្ឋអាមេរិកមិនបោះឆ្នោតវេតូ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប៉ាឡេស្ទីន៕