មហាសន្និបាតយុវជនជឿនលឿនធ្វើតាមពាក្យទូន្មានលោកអ៊ុំហូលើកទី៦

Chia sẻ
(VOVWORLD) - ក្នុងរយៈពេល២ឆ្នាំកន្លងទៅ សម្ព័ន្ធយុវជនគ្រប់ជាន់ថ្នាក់បានកសាងទូរសៀវភៅលោកអ៊ុំហូជាមួយយុវជនកុមារជំទង់ជាង៨ម៉ឺនទូរ ព្រមទាំងកសាងសំណង់យុវជនជាង៣១ពាន់ដូចជាផ្លូវគមនាគមន៍នៅជនបទ ផ្ទះមេត្តាធម៌ ទីកន្លែងលេងកំសាន្ត និងសាលារៀននៅតំបន់ព្រៃភ្នំ ជាដើម។ 
មហាសន្និបាតយុវជនជឿនលឿនធ្វើតាមពាក្យទូន្មានលោកអ៊ុំហូលើកទី៦ - ảnh 1តំណាងចូលរួមមហាសន្និបាត (រូបថត៖ thanhnien.vn) 

ចាប់ពីថ្ងៃទី៣០ដល់ថ្ងៃទី៣១ ឧសភា នៅខេត្ត Nghe An បានប្រព្រឹត្តទៅនូវមហាសន្និបាតយុវជនជឿនលឿនធ្វើតាមពាក្យទូន្មានលោកអ៊ុំហូលើកទី៦ ក្នុងគោលបំណងលើកសរសើរបណ្ដាយុវជនឆ្នើមៗក្នុងការសិក្សារៀនសូត្រនិងធ្វើតាមមនោគម សីលធម៌ និងរចនាបទលោកប្រធានហូជីមិញដំណាក់កាលឆ្នាំ២០១៨-២០២០។ អញ្ជើញចូលរួមមហាសន្និបាតមានវត្តមានយុវជនជាច្រើនដែលមានស្នាដៃដ៏ឆ្នើមៗក្នុងការសិក្សារៀនសូត្រនិងធ្វើតាមមនោគម សីលធម៌ រចនាបទហូជីមិញ ឬក៏មានការរួមចំណែកដ៏សំខាន់ក្នុងការងាររបស់សម្ព័ន្ធយុវជន ចលនាកុមារជំទង់ ហើយមានកិត្យានុភាពនិងឥទ្ធិពលជាវិជ្ជមានក្នុងសហគមន៍យុវជនកុមារជំទង់និងសង្គមផងដែរ។

ក្នុងរយៈពេល២ឆ្នាំកន្លងទៅ សម្ព័ន្ធយុវជនគ្រប់ជាន់ថ្នាក់បានកសាងទូរសៀវភៅលោកអ៊ុំហូជាមួយយុវជនកុមារជំទង់ជាង៨ម៉ឺនទូរ ព្រមទាំងកសាងសំណង់យុវជនជាង៣១ពាន់ដូចជាផ្លូវគមនាគមន៍នៅជនបទ ផ្ទះមេត្តាធម៌ ទីកន្លែងលេងកំសាន្ត និងសាលារៀននៅតំបន់ព្រៃភ្នំ ជាដើម។ តាមរយៈសកម្មភាពទាំងនេះ មានគំរូយុវជនដ៏ជឿនលឿនជាង១៥៥ពាន់នាក់ក្នុងការសិក្សារៀនសូត្រនិងធ្វើតាមពាក្យទូន្មានលោកអ៊ុំហូ ត្រូវបានលើកសរសើរនិងប្រគល់ជូនរង្វាន់៕

ប្រតិកម្មទៅវិញ