ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅប្រទេសវៀតណាមលោក Saadi Salama អញ្ជើញថ្លែងក្នុុងពិធី (រូបថត៖ VOV) |
ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Sengphet Houngboungnuang បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលវៀតណាមសម្រេចបានក្នុងរយៈពេល ៣៥ ឆ្នាំនៃការអនុវត្តគោលមាគ៌ាផ្លាស់ប្តូរថ្មីនិងរយៈពេល ៥ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១២ ។ នៅឆ្នាំ ២០២០ វៀតណាមសម្រេចបានប្រកបដោយជោគជ័យលើគ្រប់វិស័យនិងជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ១០ ដែលមានអត្រាអភិវឌ្ឍន៍សេដ្ឋកិច្ចខ្ពស់បំផុតនៅលើពិភពលោក។ ទំនាក់ទំនងការទូតនិងសមាហរណកម្មអន្តរជាតិទទួលបានជោគជ័យដ៏សំខាន់ រួមចំណែកលើកកម្ពស់តួនាទីរបស់វៀតណាមលើឆាកអន្តរជាតិនិងតំបន់។ លោក ឯកអគ្គរដ្ឋទូត Sengphet Houngboungnuang បានមានអះអាងថា ជ័យជម្នះទាំងនោះ បានបញ្ជាក់ពី គោលមាគ៌ាដ៏ត្រឹមត្រូវនិងប្រកបដោយភាពច្នៃប្រឌិតរបស់បក្សកុម្មុយនិស្តវៀតណាម។
ថ្លែងនៅឯសន្និសីទកាសែតជូនដំណឹងអំពីមហាសន្និបាតលើកទី ១៣ របស់បក្សដល់អង្គទូតនិងអង្គការអន្តរជាតិនៅវៀតណាមនោះ ឯកអគ្គរដ្ឋទូតរដ្ឋប៉ាឡេស្ទីន លោក Saadi Salama បានអះអាងថា៖ ក្នុងបរិបទពិភពលោកទាំងមូលកំពុងឆ្លើយតបជាមួយជំងឺរាតត្បាតកូវីដ-១៩ ប៉ុន្តែជោគជ័យរបស់វៀតណាមគឺជាសក្ខីភាពនៃគោលនយោបាយដែលបាននាំមកនូវលទ្ធផលល្អដូច្នេះ ដើម្បីប្រជាជនវៀតណាមក៏ដូចជា ជនបរទេសដែលកំពុងរស់នៅវៀតណាមអាចនឹងនរចិត្តបាន។
ក្នុងពេលជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ Guido Hildner បានវាយតម្លៃថា មហាសន្និបាតបក្សលើកទី ១៣ របស់វៀតណាម ត្រូវបានត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់ សូម្បីតែសេចក្តីព្រាងឯកសារដែលត្រូវបានផ្សព្វផ្សាយសម្រាប់យកមតិយោបល់ក៏រួមមានខ្លឹមសារសំខាន់ៗជាច្រើន។ ការរៀបចំនេះនឹងជួយឱ្យមហាសន្និបាតបក្សលើកទី ១៣ របស់វៀតណាមទទួលបានជោគជ័យជាក់ជាពុំខាន។
ចែករំលែកនូវចំណាប់អារម្មណ៍និងក្តីជឿជាក់ អំពីជោគជ័យនៃមហាសន្និបាតលើកទី ១៣ នៃបក្សកុម្មុយនិស្តវៀតណាម ឯកអគ្គរដ្ឋទូតរងចក្រភពអង់គ្លេសប្រចាំនៅ វៀតណាមលោក Marcus Winsley បានអះអាងថា លទ្ធផលនៃមហាសន្និបាតនឹងនាំមកនូវអត្ថប្រយោជន៍ដ៏អស្ចារ្យជាច្រើនមិនត្រឹមតែសម្រាប់វៀតណាមប៉ុណ្ណោះទេ។ លោករូបនេះបានសង្ឃឹមថានៅឆ្នាំ ២០២១ វៀតណាមនឹងបង្ហាញឲ្យពិភព លោកនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាប្រឈមរួម ដូចជាការផ្លាស់ប្តូរអាកាសធាតុនិងការការពារបរិស្ថាន៕