មីស៊ីល​​របស់​កូរ៉េ​ខាង​ជើង បាន​ឈានដល់​​រយៈ​កម្ពស់​អតិបរមា ៨០០ គីឡូម៉ែត្រ និង​ចម្ងាយ ៥០០ គីឡូម៉ែត្រ

Chia sẻ
(VOVWORLD) - ការបាញ់បង្ហោះនេះ បានប្រព្រឹត្តិទៅមួយសប្តាហ៍បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un បានប្រកាសថា ប្រទេសនេះនឹងបង្កើនសមត្ថភាពនុយ ក្លេអ៊ែររបស់ខ្លួន "ក្នុងល្បឿនដ៏លឿនបំផុត" ។
មីស៊ីល​​របស់​កូរ៉េ​ខាង​ជើង បាន​ឈានដល់​​រយៈ​កម្ពស់​អតិបរមា ៨០០ គីឡូម៉ែត្រ និង​ចម្ងាយ ៥០០ គីឡូម៉ែត្រ - ảnh 1ស្ថានីយរថភ្លើងក្នុងទីក្រុងសេអ៊ូល កូរ៉េខាងត្បូង ថ្ងៃទី៤ ខែឧសភា។ (រូបភាព៖ AFP/TTXVN)

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី ៤ ខែឧសភា អនុរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Makoto Oniki បានឲ្យដឹងថា វត្ថុហោះហើយដែលកូរ៉េខាងជើងបាញ់បង្ហោះនាថ្ងៃដដែលនោះ បានឈានដល់រយៈកម្ពស់អតិបរមាប្រហែល ៨០០ គីឡូម៉ែត្រ ហើយហោះបានចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រ មុនពេលធ្លាក់ចូលទៅក្នុងតំបន់សមុទ្រ នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។ ជប៉ុនបានចាត់ទុកថា វត្ថុហោះហើរនោះជាមីស៊ីលបាលីស្ទិកមួយគ្រឿង។

កងទ័ពកូរ៉េខាងត្បូងក៏បានធ្វើអត្ថាធិប្បាយស្រដៀងគ្នាដែរ ហើយបានឲ្យដឹងថា ការបាញ់បង្ហោះនេះ ត្រូវបានកូរ៉េខាងជើងរៀបចំឡើងនៅវេលាម៉ោង ១២៖០៣នាទី ថ្ងៃទី ៤ ខែឧសភា ពីទីតាំងស្ថិតក្បែរអាកាសយានដ្ឋាន Sunan ក្នុងរដ្ឋធានីព្យុងយ៉ាង។ ការបាញ់បង្ហោះនេះ បានប្រព្រឹត្តិទៅមួយសប្តាហ៍បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un បានប្រកាសថា ប្រទេសនេះនឹងបង្កើនសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន "ក្នុងល្បឿនដ៏លឿនបំផុត"។

នេះជាការបាញ់បង្ហោះវត្ថុហោះហើរលើកទី ១៤ របស់កូរ៉េខាងជើងចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ។ ការបាញ់បង្ហោះនេះ ត្រូវបានធ្វើឡើងនាប៉ុន្មានថ្ងៃមុនពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី លោក Yoon Suk-yeol។ ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូងតែងតែទទូចថា រដ្ឋបាលរបស់លោកនឹងប្រកាន់គោលជំហរតឹងរ៉ឹងជាង ចំពោះកូរ៉េខាងជើង៕

 

ប្រតិកម្មទៅវិញ