មូលនិធិវ៉ាក់សាំងបង្ការកូវីដ ១៩ ទទួលបានថវិកាចំនួន៧៨០៧ពាន់លានដុង

Chia sẻ
(VOVWORLD) - ថវិកានេះត្រូវបានរ៉ៃអង្គាសដោយអង្គការ និងបុគ្គល ជាង ៣៥២ ពាន់។
មូលនិធិវ៉ាក់សាំងបង្ការកូវីដ ១៩ ទទួលបានថវិកាចំនួន៧៨០៧ពាន់លានដុង - ảnh 1សម្ព័ន្ធក្រុមហ៊ុន Aeon (ជប៉ុន) គាំទ្រមូលនិធិជាទឹកប្រាក់ចំនួន២៥ពាន់លានដុង។ (រូបថត៖ TTXVN)
បើតាមគណៈគ្រប់គ្រងមូលនិធិ វ៉ាក់សាំងបង្ការកូវីដ ១៩ បានឲ្យដឹងថា គិតត្រឹម វេលាម៉ោង១៧ ថ្ងៃទី២៨ ខែមិថុនា មូលនិធិទទួលបានថវិកាចំនួន៧៨០៧ពាន់ លានដុង (រួមបញ្ចូលរូបិយប័ណ្ណបរទេស)។ ថវិកានេះត្រូវបានរ៉ៃអង្គាសដោយអង្គការ និងបុគ្គល ជាង ៣៥២ ពាន់។
ការគ្រប់គ្រងនិងប្រើប្រាស់មូលនិធិ ការបើកគណនីបញ្ជីប្រាក់នៅរតនាគារជាតិ ត្រូវបានប្រកាសជាសាធារណៈតាមរយៈមធ្យោបាយសារព័ត៌មានមហាជន ហើយថវិកា ក៏ត្រូវបានរតនាគារជាតិបូកសរុបនិងផ្សព្វផ្សាយយ៉ាងទូលំទូលាយជាប្រចាំថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ