មូលដ្ឋានសាសនានានានៅវៀតណាមជំរុញការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19

Chia sẻ
(VOVWORLD) - រួមជាមួយការ ផ្អាកពិធីបុណ្យនិងវគ្គបួសទាំងអស់នោះ មូលដ្ឋានសាសនានានានៅក្នុង ខេត្តក៏បានបង្កើនការឃោសនាតាមរយៈមេក្រូផ្សាយសម្លេងអំពីគ្រោះថ្នាក់នៃជំងឺ Covid-19 ព្រមទាំងស្នើឲ្យព្រះសង្ឃនិងពុទ្ធសាសនិកគ្រប់រូបត្រូវតែ មានការទទួលខុសត្រូវខ្ពស់ក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត នេះ។ 
មូលដ្ឋានសាសនានានានៅវៀតណាមជំរុញការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 - ảnh 1 សមាគមន៍ពុទ្ធសាសនាវៀតណាមខេត្ត Thai Binh ជូនម៉ាស់ដល់ប្រជាជន។

  នៅចំពោះមុខការវិវត្តន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 ហើយ ជួយជ្រោមជ្រែងសេចក្ដីអំពាវនាវរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong និងអនុវត្តសារាចរណ៍ ១៦ របស់នាយករដ្ឋមន្រ្តីរដ្ឋា ភិបាល មូលដ្ឋានសាសនានានានៅខេត្ត Thai Binh ភាគខាងជើងវៀត ណាមបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 រួមចំណែកការពារសុខភាពសហគមន៍។

        នាបច្ចុប្បន្ន ខេត្ត Thai Binh មានវត្តអារ៉ាមប្រមាណ៨៧០កន្លែង ដោយ មានព្រះសង្ឃជាង ៦០០អង្គនិងពុទ្ធសាសនិករាប់សែននាក់។ រួមជាមួយការ ផ្អាកពិធីបុណ្យនិងវគ្គបួសទាំងអស់នោះ មូលដ្ឋានសាសនានានានៅក្នុង ខេត្តក៏បានបង្កើនការឃោសនាតាមរយៈមេក្រូផ្សាយសម្លេងអំពីគ្រោះថ្នាក់នៃជំងឺ Covid-19 ព្រមទាំងស្នើឲ្យព្រះសង្ឃនិងពុទ្ធសាសនិកគ្រប់រូបត្រូវតែ មានការទទួលខុសត្រូវខ្ពស់ក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត នេះ។ ព្រះតេជ្ជគុណ Thich Thanh Hoa ប្រធានអភិបាលសមាគមន៍ពុទ្ធ សាសនាខេត្ត Thai Binh បានឲ្យដឹងថា៖

        “អភិបាលបានផ្ញើរលិខិតទៅកាន់ព្រះសង្ឃនៅតាមវត្តអារាមក្នុងខេត្ត ដើម្បីជូនដំណឹងថា នឹងផ្អាកសកម្មភាពសាសនាជាប្រចាំថ្ងៃ កុំឲ្យបើកវគ្គ បួស ព្រឹត្តិការណ៍ប្រមូលផ្ដុំមនុស្សជាច្រើន ពិធីការនិងពិធីបុណ្យ ជាដើមផងដែរ”។

        ក្នុងពេលជាមួយគ្នានោះ វិហារគ្រឹស្ទសាសនិក Thai Binh ក៏បាន បញ្ឈប់ជាបណ្ដោះអាសន្នសកម្មភាព ពិធីការទាំងអស់ ដើម្បីជៀសវាងការ ប្រមូលផ្ដុំមនុស្សជាច្រើនផងដែរ ព្រមទាំងអំពាវនាវឲ្យសមាគមន៍គ្រឹស្ទ សាសនាខេត្តមិនបញ្ជូនសមាជិកទៅចូលរួមសកម្មភាពសាសនានៅឯបរ ទេស ក៏ដូចជាធ្វើស្ថិតិបរិមាណអ្នកមុខអ្នកការ និងគ្រឹស្ទសាសនិកដែលបាន ចូលរួមសកម្មភាពសាសនានៅឯបរទេសឬធ្វើដំណើរឆ្លងកាត់តំបន់មានជំងឺមុននោះផងដែរ៕

ប្រតិកម្មទៅវិញ