មីយ៉ាន់ម៉ាពន្លឿងការរៀបចំក្របខ័ណ្ឌសន្ទនាតាមដំណើរការសន្តិភាព

Chia sẻ
(VOVworld) – នាថ្ងៃទី​ ២៤ វិច្ឆិកា គណៈកម្មាធិការ
សន្ទនារួមស្តីពីសន្តិភាព សហព័ន្ធមីយ៉ាន់ម៉ា (UPDJC)
 ត្រីភាគីបានបើកកិច្ចប្រជុំជាលើកដំបូងនៅរដ្ឋធានី
 Nay Pyi Taw ដើម្បីត្រៀមរៀបចំឲ្យក្របខ័ណ្ឌសន្ទនា
តាមដំណើរការសន្តិភាព។ 

មីយ៉ាន់ម៉ាពន្លឿងការរៀបចំក្របខ័ណ្ឌសន្ទនាតាមដំណើរការសន្តិភាព - ảnh 1
មីយ៉ាន់ម៉ាពន្លឿងការរៀបចំក្របខ័ណ្ឌសន្ទនាតាមដំណើរការសន្តិភាព (Image: VNA)

(VOVworld) – នាថ្ងៃទី​ ២៤ វិច្ឆិកា គណៈកម្មាធិការសន្ទនារួមស្តីពីសន្តិភាព
សហព័ន្ធមីយ៉ាន់ម៉ា (UPDJC) ត្រីភាគីបានបើកកិច្ចប្រជុំជាលើកដំបូងនៅ
រដ្ឋធានី Nay Pyi Taw ដើម្បីត្រៀមរៀបចំឲ្យក្របខ័ណ្ឌសន្ទនាតាមដំណើរ
ការសន្តិភាព។ នៅកិច្ចប្រជុំលើកនេះ UPDJC បានអំពាវនាវឲ្យការរៀបចំ
ឯកសារក្របខ័ណ្ឌជា ផ្លូវការមុនថ្ងៃទី ១៤​ មករា ឆ្នាំ ២០១៦។ មុនពេល
 UPDJC ត្រូវបានបង្កើតឡើង គណៈកម្មាធិការឃ្លាំមើលបទឈប់បាញ់រួម
ថ្នាក់សហព័ន្ធរដ្ឋ (JCMC) ក៏ត្រូវបាន បង្កើតសំដៅអនុវត្តកិច្ចព្រមព្រៀង
ឈប់បាញ់ជាតិ (NCA) ដែលរដ្ឋាភិបាលនិង ក្រុមប្រដាប់អាវុធជនជាតិ
ចំនួន ៨ បានចុះហត្ថលេខានាថ្ងៃទី ១៥ តុលា កន្លងទៅ។ បន្ទាប់ពី NCA
 ត្រូវបានចុះហត្ថលេខាជាផ្លូវការ ភាគីទាំងពីរនឹងផ្តើមឡើងក្របខ័ណ្ឌ
នយោបាយមួយក្នុងរយៈពេល ៦០ ថ្ងៃ ហើយដំណើរការសន្ទនានយោ
បាយក្នុងរយៈពេល ៩០ ថ្ងៃ៕​

ប្រតិកម្មទៅវិញ