|
មីយ៉ាន់ម៉ា៖ ជនចំណាកស្រុកចំនួន ៧ រយ នាក់ត្រូវបានបញ្ជូនទៅរដ្ឋ Rakhine (Image: VNA) |
(VOVworld) – នាថ្ងៃទី ៣ មិថុនា ជនចំណាកស្រុកចំនួនជាង ៧ រយនាក់ដែល ត្រូវបានរកឃើញនៅសមុទ្រមីយ៉ាន់ម៉ានាថ្ងៃទី ២៧ ឧសភា ត្រូវបានបញ្ជូនទៅ
រដ្ឋ Rakhine (ភាគខាងលិច មីយ៉ាន់ម៉ា)។ ជនចំណាកស្រុកនេះត្រូវបានរកឃើញ
ក្នុងពេល ដែលខំប្រឹងប្រែងឆ្លងសមុទ្រទៅម៉ាឡេស៊ី។ ក្នុងរយៈពេលប៉ុន្មាន
សប្តាហ៍កន្លងទៅ ម៉ាឡេស៊ីរួមជាមួយឥណ្ឌូនេស៊ីនិងថៃត្រូវទទួលជនចំណាក
ស្រុកចំនួន ៣៥០០ នាក់ក្នុងវិបត្តិអន្តោប្រវេសន៍ក្នុងតំបន់។ ជនចំណាក
ស្រុកភាគច្រើនគឺជនឥស្លាមភាគតិច Rohingya នៅមីយ៉ាន់ម៉ានិងជនបង់គ្លា
ដែសក្រីក្រ៕