មាន​ឯកសារដ៏មានតម្លៃបន្ថែមទៀត អំពីអធិបតេយ្យភាពរបស់វៀតណាម​នៅ​​ប្រជុំកោះ Hoang Sa

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៩ ខែមករា នៅទីក្រុង Da Nang សមាគមវិទ្យាសាស្ត្រប្រវត្តិសាស្ត្រទីក្រុងបានរៀបចំពិធីប្រគល់ឯកសារ វត្ថុបុរាណដ៏មានតម្លៃអំពីអធិបតេយ្យភាពរបស់វៀតណាមនៅប្រជុំកោះ Hoang Sa ជូនដល់គណៈកម្មាធិការប្រជាជនស្រុក Hoang Sa ទីក្រុង Da Nang។

រូបថតដ៏មានតម្លៃពីរសន្លឹកនេះ ត្រូវបានប្រមូលដោយសមាគមវិទ្យាសាស្ត្រប្រវត្តិសាស្ត្រ Da Nang ។ ក្នុងនោះ រូបថតមួយមានខ្លឹមសារ៖ កម្លាំងការពារចាប់ខ្លួនអ្នកនេសាទបរទេសដែលរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាមនៅកោះ Quang Hoa (ចំណុះប្រជុំកោះ Hoang Sa) កាលពីឆ្នាំ១៩៥៩។ រូបថតទី២ មានខ្លឹមសារ៖ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៥៩ នៅកំពង់ផែ Da Nang បានសម្រេចដោះលែងអ្នកនេសាទបរទេសដែលជ្រៀតចូលប្រជុំកោះ Hoang Sa ដោយខុសច្បាប់ កាលពីនាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៥៩។

មាន​ឯកសារដ៏មានតម្លៃបន្ថែមទៀត អំពីអធិបតេយ្យភាពរបស់វៀតណាម​នៅ​​ប្រជុំកោះ Hoang Sa - ảnh 1លោក Bui Van Tieng ប្រធានសមាគមវិទ្យាសាស្ត្រប្រវត្តិសាស្ត្រ Da Nang ប្រគល់រូបថតឯកសារដ៏មានតម្លៃអំពី Hoang Sa ជូនលោក Vo Ngoc Dong ប្រធានគណៈកម្មាធិការប្រជាជនស្រុក Hoang Sa។ រូបថត៖ Truong Trung

ទទួលបានវត្ថុបុរាណពីការបរិច្ចាគនោះ លោក Vo Ngoc Dong ប្រធានគណៈកម្មាធិការប្រជាជនស្រុក Hoang Sa បានអះអាងថា ឯកសារថ្មី និងឯកសារដ៏មានតម្លៃអំពី Hoang Sa ទាំងនេះ គឺជាភស្តុតាងមួយក្នុងចំណោមភស្តុតាងដ៏សំខាន់ដើម្បីអះអាងនូវអធិបតេយ្យភាពរបស់វៀតណាមនៅប្រជុំកោះ Hoang Sa។ ការទទួលបានឯកសារបន្ថែមក៏នឹងរួមចំណែកដល់ការបំពេញបរិយាកាសតាំងពិព័រណ៍ Hoang Sa និយាយដោយឡែក និងឯកសារស្តីពីទីក្រុង Da Nang និយាយរួម។ រូបថតដ៏មានតម្លៃទាំងពីរនេះ នឹងត្រូវបានដាក់តាំងបង្ហាញនៅវិមានតាំងពិព័រណ៍ Hoang Sa ទីក្រុង Da Nang ។  ក្នុងពិធីនេះដែរ សមាគមវិទ្យាសាស្ត្រប្រវត្តិសាស្ត្រទីក្រុង Da Nang បានប្រគល់ជូននូវការបោះពុម្ពផ្សាយ ការស្រាវជ្រាវប្រវត្តិសាស្ត្រនៃតំបន់ Quang បំផុតដោយមានអត្ថបទស្រាវជ្រាវចំនួន ៤ ស្តីពី Hoang Sa ៕

ប្រតិកម្មទៅវិញ