មនុស្សរាប់សិបនាក់ស្លាប់ក្នុងការប៉ះទង្កិចជាតិសាសន៍នៅម៉ាលី |
(VOVworld) – មនុស្សយ៉ាងហោចណាស់ចំនួន ២៥ នាក់ត្រូវស្លាប់នៅភូមិភាគ កណ្ដាល Mali ក្នុងសប្តាហ៍កន្លងទៅក្នុងការប៉ះទង្កិចជាតិសាសន៍នៅតំបន់អវត្ត មានរបស់រដ្ឋអំណាចម៉ាលី។ ជំលោះបានផ្ទុះឡើងរវាងជនរួមជាតិ Fulani និងជនរួមជាតិ Dogon ដោយសារ ជនរួមជាតិ Fulani បានចិញ្ចឹមបសុសត្វធំៗនៅតំបន់ ដីដែលចាត់ទុកចំណុះតំបន់ដីរបស់ជនរួមជាតិ Dogon។ ថ្លែងមតិនាថ្ងៃទី ១៣ មិនានៅ រដ្ឋធានី Bamako រដ្ឋមន្ត្រីសន្តិសុខម៉ាលី លោក Salif Traore បានឲ្យដឹងថា៖ ស្ថានភាព នៅតំបន់នេះ «ស្មុគស្មាញណាស់»។ នាបច្ចុប្បន្ន រដ្ឋាភិបាលម៉ាលីមិនទាន់ចេញសេចក្តីប្រកាសជាផ្លូវការអំពីចំនួនជនរងគ្រោះដោយការប៉ះទង្កិចពោលខាងលើនៅឡើយ៕