មនុស្សរាប់សិបនាក់បានស្លាប់ ខណៈដែលមនុស្សរាប់ពាន់នាក់នឿយហត់អស់កម្លាំងដោយសារ កំដៅថ្ងៃក្នុងពិធីធម្មយាត្រា Hajj

Chia sẻ

(VOVWORLD) - កាលពីថ្ងៃទី ១៧ ខែមិថុនា អារ៉ាប៊ីសាអូឌីតបានព្រមានថា សីតុណ្ហភាពនឹងកើន ឡើងដល់ ៤៩ អង្សាសេនៅក្នុងទីក្រុងពិសិដ្ឋ Mecca ខណៈដែលប្រជាជនម៉ូស្លីមបាន បញ្ចប់ការធ្វើធម្មយាត្រា Hajj ជាប្រចាំឆ្នាំ។

មនុស្សរាប់សិបនាក់បានស្លាប់ ខណៈដែលមនុស្សរាប់ពាន់នាក់នឿយហត់អស់កម្លាំងដោយសារ កំដៅថ្ងៃក្នុងពិធីធម្មយាត្រា Hajj - ảnh 1អ្នកកាន់សាសនាឥស្លាមធ្វើធម្មយាត្រាទៅក្រុង Mecca ក្រោមកំដៅថ្ងៃដ៏ក្ដៅស្អុះស្អាប់នាថ្ងៃទី ១៦ ខែមិថុនា។ (រូបថត៖ AFP)
ក្រសួងសុខាភិបាលអារ៉ាប៊ីសាអូឌីតបានប្រកាសថា មនុស្សជិត ២៨០០ នាក់ បាននឿយហត់អស់កម្លាំងនៅថ្ងៃទី ១៦ ខែមិថុនា ដោយសារឈរនៅក្រោមកំដៅពន្លឺព្រះអាទិត្យយូរ ពេក ហើយមិនអនុវត្តន៍តាមការណែនាំរួមទាំងការជៀសវាងកំដៅពន្លឺព្រះអាទិត្យក្នុងអំឡុង ពេលដ៏ក្តៅបំផុតនៅពេលរសៀល។ សមត្ថកិច្ចអារ៉ាប៊ីសាអូឌីតត្រូវអនុវត្តន៍វិធានការជា បន្តបន្ទាប់ដើម្បីការពារកំដៅដូចជា៖ កសាងកន្លែងម៉ាស៊ីនត្រជាក់ ចែកចាយទឹក និង ណែនាំអ្នកធ្វើធម្មយាត្រាឱ្យមានវិធានការការពារខ្លួនពីកំដៅថ្ងៃ។
ក្នុងពេលជាមួយគ្នានោះ ក្រសួងការបរទេសហ្ស៊កដានីបានប្រកាសកាលពីថ្ងៃទី ១៦ ខែមិថុនាថា អ្នកធ្វើធម្មយាត្រាហ្សកដានីចំនួន ១៤ នាក់បានស្លាប់បន្ទាប់ពីត្រូវ ខ្យល់គរដោយសារហាលកំដៅ និងមនុស្ស ១៧ នាក់ផ្សេងទៀតបានបាត់ខ្លួន។ អ៊ីរ៉ង់ក៏ បានប្រកាសពីការស្លាប់នៃអ្នកធ្វើធម្មយាត្រាចំនួន ៥ នាក់ ខណៈដែលក្រសួងការបរទេស សេណេហ្គាល់បានឲ្យដឹងថា ពលរដ្ឋចំនួន ៣ នាក់នៃប្រទេសនេះបានស្លាប់នៅពេលចូលរួម ធ្វើធម្មយាត្រា Hajj។
គួរជម្រាបថា ប្រជាជនម៉ូស្លីមប្រហែល ១,៨ លាននាក់បានហូរចូលមកទីក្រុង ពិសិដ្ឋ Mecca ចាប់តាំងពីថ្ងៃទី ១៤ ខែមិថុនា ដើម្បីធ្វើធម្មយាត្រា ដោយមិនអើពើដល់ កំដៅថ្ងៃដ៏ក្ដៅស្អុះស្អាប់ខ្លាំងក៏ដោយ៕

ប្រតិកម្មទៅវិញ