ប្រធានាធិបតីបារាំងលោក Emmanuel Macron (រូបថត៖ AFP/TTXVN) |
ក្រសួងមហាផ្ទៃបារាំងប៉ាន់ស្មានថាប្រជាជនប្រមាណជាង ៨ សែននាក់ដែលបានចូលរួមធ្វើកូដកម្ម ខណៈដែលសាជីវកម្ម CGT បានឲ្យដឹងថា មានមនុស្សឡើងដល់ទៅ ១លាន ៥ សែននាក់បានធ្វើដំណើរតាមដងផ្លូវនានានៅទូទាំងប្រទេសដើម្បីប្រឆាំងជំទាស់នឹងផែនការកំណែទម្រង់ដ៏សំខាន់នេះរបស់រដ្ឋាភិបាលផងដែរ ។ ការធ្វើដង្ហែរក្បួនទ្រង់ទ្រាយធំបានញ៉ាំងឱ្យចរាចរណ៍នៅតំបន់ជាច្រើនត្រូវបានជាប់គាំង សូម្បីតែសាលារៀនក៏ត្រូវបានបិទទ្វារ ប្រព័ន្ធផ្លូវដែកល្បឿនលឿននិងជើងហោះហើរជាច្រើនទៀតត្រូវបានផ្អាក ឬលុបចោលតែម្តង៕