យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ថ្ងៃទី ១០ ខែសីហា (ម៉ោងUTC) ពិភពលោកបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ សរុបជាង ២០៤លានករណី និងមានករណីស្លាប់ជាង ៤.៣លាននាក់។ អាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារជំងឺកូវីដ ១៩ ដោយមានករណីឆ្លងជំងឺជិត៣៦.៧លានករណី និងមានករណីស្លាប់ជិត៦៣៤.០០០ នាក់។
នៅអាស៊ីអាគ្នេយ៍ ប្រទេសឥណ្ឌូនេស៊ីបានកត់ត្រាករណីឆ្លងជំងឺជិត២២៤.០០០នាក់ និងករណីស្លាប់ជាង១២.៥០០នាក់ ចាប់ពីថកងៃទី ៣-៩ ខែសីហា។
នៅទ្វីបអឺរ៉ុប រដ្ឋាភិបាលអង់គ្លេសនៅថ្ងៃទី៩ ខែសីហាបានប្រកាសថា មានករណីឆ្លងជំងឺកូវីដ១៩ចំនួន ២៥.០០០ ករណីបន្ថែមទៀត ក្នុងចន្លោះពីថ្ងៃទី៣-៩ ខែសីហា។ ក្រៅពីនេះ ប្រទេសនេះបានកតតត្រាករណីស្លាប់ចំនួន៣៧ករណីបន្ថែមទៀត៕