មនុស្សជាង ១៥៤,០០០ នាក់ត្រូវបានស្លាប់ដោយជំងឺរាតត្បាត COVID-19

Chia sẻ
(VOVWORLD) - យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី ១៨ ខែមេសា អ្នកឆ្លងវីរុស SARS-CoV-2 សរុបដែលបណ្តាលអោយជំងឺផ្លូវរលាកដង្ហើមស្រួចស្រាវ COVID-19 នៅទូទាំងពិភពលោកមានចំនួនជាង ២.២៥០,០០០ នាក់ ដែលក្នុងនោះ មានអ្នកស្លាប់ចំនួន ១៥៤.២៤១ នាក់។ ជំងឺនេះបានរីករាលដាលដល់ប្រទេសនិងដែនដីចំនួន  ២១០ នៅលើពិភពលោក។
មនុស្សជាង ១៥៤,០០០ នាក់ត្រូវបានស្លាប់ដោយជំងឺរាតត្បាត COVID-19 - ảnh 1 អ្នកបច្ចេកទេសវេជ្ជសាស្រ្តបន្ទាន់ (EMT) រុញអ្នកជម្ងឺចេញពីមណ្ឌលថែទាំមួយនៅរដ្ឋញូវយ៉កសហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៧ ខែមេសា ( រូបថត៖ REUTERS)

អ្នកជំងឺដែលបានជាសះស្បើយមានចំនួន ៥៧១.៥៧៧ នាក់។ សហរដ្ឋអាមេរិកនៅតែជាចំណុចកណ្តាលនៃការផ្ទុះជំងឺរាតត្បាតលើពិភពលោក ដោយមានអ្នកឆ្លងចំនួនជិត ៧១ ម៉ឺននាក់ និងមានអ្នកស្លាប់ជាង ៣៧.០០០ នាក់។ បន្ទាប់ពីសហរដ្ឋអាមេរិក គឺប្រទេសអេស្ប៉ាញមានអ្នកឆ្លងជំងឺជិត ១៩១.០០០ នាក់និងមានអ្នកស្លាប់ជាង ២ ម៉ឺននាក់ រីឯប្រទេសអ៊ីតាលីមានអ្នកឆ្លងជិត ១៧២.៥០០ នាក់និងអ្នកស្លាប់ជាង ២២.៧០០ នាក់ និងប្រទេសបារាំងមានអ្នកឆ្លងជម្ងឺចំនួន១៤៨.០០០ នាក់ និងជិត ១៨.៧០០ នាក់ត្រូវបានស្លាប់ ហើយប្រទេសអាល្លឺម៉ង់មានអ្នកឆ្លងជិត ១៤១.៤០០ នាក់និងអ្នកស្លាប់លើសពី ៤៣០០ នាក់ផងដែរ។

ទន្ទឹមនឹងនេះដែរ អង្គការសុខភាពពិភពលោក (WHO) បានព្រមានអំពីការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃជំងឺរាតត្បាត សកល COVID-19 នៅទ្វីបអាហ្វ្រិក។ អគ្គនាយក អង្គការសុខភាពពិភព លោក Tedros Adhanom Ghebreyesus បានបញ្ជាក់ថាក្នុងមួយសប្តាហ៍កន្លងមកនេះ ទ្វីបអាហ្វ្រិកបានកត់ត្រាករណីឆ្លងថ្មីនៃជំងឺនេះបានកើនឡើង ៥០%  និងអ្នកស្លាប់បានកើនឡើង ៦០%ផងដែរ៕

ប្រតិកម្មទៅវិញ