អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ជាមួយប្រជាជនភូមិ Thuong Dien ឃុំ Vinh Quang ស្រុក Vinh Bao ក្នុងឱកាសទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលទីក្រុង Hai Phong (ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៧)។ រូបថត៖ Tri Dung/TTXVN |
លោក Y Dhun Hmok ព្រឹទ្ធាចារ្យភូមិ Dur ១ នៅតែចងចាំនូវកាយវិការយ៉ាងយកចិត្តទុកដាក់ របស់លោកអគ្គលេខាបក្ស នៅពេលដែលលោកធ្វើទស្សនកិច្ចនិងចូលរួមទិវាបុណ្យ សាមគ្គីបណ្ដាជនជាតិនៅឃុំ Dur Kmăl ស្រុក Krong Ana ខេត្ត Dak Lak កាលពីចុងឆ្នាំ ២០១៨៖
“លោកអុំបាននិយាយថា៖ បងប្អូនជនរួមជាតិត្រូវផ្តោតលើការធ្វើផលិតកម្មដើម្បីលើកកម្ពស់ជីវភាពរស់នៅ ហើយកុមារត្រូវបានទៅសាលារៀន នោះគឺជាក្តីប្រាថ្នារបស់លោកអុំ។ រហូតមកដល់ពេលនេះ ប្រជាជនមានអាហារហូបចុកគ្រប់គ្រាន់ហើយ កូនៗបានទៅសាលារៀនហើយ។ ភូមិឃុំត្រូវបានផ្លាស់ប្តូរហើយ។ ប្រជាជនក្នុងភូមិដឹងគុណច្រើនណាស់ចំពោះមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់លោកអុំចំពោះប្រជាជន”។
ក្នុងពេលជាមួយគ្នានោះ អាណិកជនវៀតណាមក្នុងប្រទេសអឺរ៉ុបជាច្រើនបាន សម្តែងការគោរព និងក្ដីក្រៀមក្រំ នៅពេលដែលប្រជាជាតិបានបាត់បង់បុគ្គល លក្ខណៈដ៏អស្ចារ្យមួយ។ លោកស្រី Phan Bich Thien ប្រធានសមាគមនារីវៀតណាម ប្រចាំប្រទេសហុងគ្រីបានសម្តែងថា៖
លោកស្រី Phan Bich Thien ប្រធានសមាគមនារីវៀតណាម ប្រចាំប្រទេសហុងគ្រី។ រូបថត៖ VTV |
“យើងខ្ញុំពិតជាសោកសៅណាស់ អាចនិយាយបានថា នេះគឺជាការបាត់បង់ដ៏ ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជនវៀតណាម។ ព្រោះអ្វីៗដែលលោកអគ្គ លេខាបក្ស បានធ្វើ និងលះបង់សម្រាប់ប្រទេសជាតិ មានតម្លៃខ្លាំងណាស់ ហើយពិសេសបំផុតគឺថា លោកអគ្គលេខាបក្សគឺជាគំរូដ៏ភ្លឺ ស្វាងនៃសីលធម៌មនុស្ស ក្នុងនាមជាមេដឹកនាំ បក្ខជន និងពលរដ្ឋម្នាក់។ លោកអគ្គលេខាបក្ស Nguyen Phu Trong ជាមនុស្សម្នាក់ដ៏ជិតស្និទ្ធ បើកចំហរ យកចិត្តទុក ដាក់ដល់មនុស្សគ្រប់គ្នា ប៉ុន្តែទន្ទឹមនឹងនោះ គឺជាអ្នកដឹកនាំដ៏ឆ្នើមបំផុត ដែលមាន ទាំងទឹកចិត្តផង និងសមត្ថភាពផង”។
ក្នុងនាមជាអ្នកជំនាញដែលមានការស្រាវជ្រាវអស់រយៈជាច្រើនឆ្នាំអំពីប្រទេសវៀតណាម សាស្ត្រាចារ្យ Qing Hanping នាយកមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាមនៃសាកលវិទ្យាល័យឧស្សាហកម្ម Zhejiang (ចិន) ជឿជាក់ថា ការដែលអគ្គលេខាបក្សកុម្មុនីស្តវៀតណាមលោក Nguyen Phu Trong ទទួលបានគ្រឿងឥស្សរិយយសមិត្តភាពនៅឆ្នាំ ២០២២ បានបង្ហាញយ៉ាងពេញលេញពីការរួមវិភាគទានដ៏ធំធេងរបស់លោក ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-ចិន ព្រោះនេះជារង្វាន់ដ៏ខ្ពង់ខ្ពស់បំផុតរបស់រដ្ឋចិនសម្រាប់ឥស្សរជនបរទេស ៖
“អគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក Nguyen Phu Trong គឺជាមេដឹកនាំបរទេសមួយរូបក្នុងចំណោមមេដឹកនាំបរទេសតិចតួចដែលទទួលបានគ្រឿងឥស្សរិយយសមិត្តភាព។ នេះជាការទទួលស្គាល់ដ៏ខ្ពង់ខ្ពស់។ ចំពោះប្រជាជនចិន យើងវាយតម្លៃខ្ពស់ចំពោះលោកអគ្គលេខាបក្សកុម្មុនីស្តវៀតណាម Nguyen Phu Trong ហើយជឿជាក់ថា លោកគឺជាមេដឹកនាំដ៏សំខាន់របស់វៀតណាម ដែលបានដើរតួនាទីស្នូលក្នុងការជំរុញចំណង់មិត្តភាពយូរអង្វែងជាមួយចិន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ ” ។
ក្នុងពេលជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មានជប៉ុនជាច្រើនបានចុះផ្សាយព័ត៌មានអំពីមរណភាពរបស់អគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក Nguyen Phu Trong ដោយសង្កត់ធ្ងន់ទៅលើការរួមវិភាគទានដ៏ធំធេងរបស់អគ្គលេខាបក្ស ក្នុងការធ្វើឱ្យស៊ីជម្រៅថែមទៀតដល់ទំនាក់ទំនងមិត្តភាពវៀតណាម-ជប៉ុន៕