បុគ្គលិកពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាជននៅកន្លែងចាក់វ៉ាក់សាំងនៅទីក្រុងឡុងចក្រភពអង់គ្លេសនៅថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២១ (រូបថត៖ AFP / VNA) |
សហរដ្ឋអាមេរិក នៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតនៅលើពិភពលោក ដោយមានករណីឆ្លងជំងឺនេះជិត ៣១.១៧០.០០០ ករណី និងមានអ្នកស្លាប់ច្រើនជាង ៥៦៥. ២០០ នាក់។ ឈរនៅបន្ទាប់មកសហរដ្ឋអាមេរិកគឺប្រទេសប្រេស៊ីលដែលករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១២. ៧៥៣.២៥៨ ករណីនិងមានអ្នកស្លាប់ចំនួន ៣២១.៨៨៦ នាក់។ឈរនៅចំណាត់ថ្នាក់ទី ៣ គឺប្រទេសឥណ្ឌា ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ១២. ២២៩.៧៩០ នាក់ និងមានអ្នកស្លាប់ចំនួន ១៦២.៩៩៣ នាក់។
នៅតំបន់អាស៊ីអាគ្នេយ៍ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញក្រឹត្យថ្មីស្តីពីវិធានការណ៍បង្ការជំងឺរាតត្បាត ដែលក្នុងនោះមានការដាក់កំហិតមួយចំនួនលើពលរដ្ឋ និងសកម្មភាពអាជីវកម្ម ដូចជាដាក់បំរាមគោចរនៅតំបន់មួយចំនួន ដែលមានហានិភ័យខ្ពស់ក្នុងអំឡុងពេលរីលរាលដាលនៃជំងឺដ៏កាចសាហាវនេះ៕