មានប្រទេសជាច្រើនបានកត់ត្រានូវករណីឆ្លងជំងឺកូវីដ១៩ថ្មី ហើយអ្នកស្លាប់ក៏មានច្រើនបំផុតក្នុងមួយថ្ងៃ

Chia sẻ
(VOVWORLD) -   ថ្ងៃទី ៣០ ខែកក្កដា បានក្លាយជា “ ថ្ងៃដ៏ក្រៀមក្រំបំផុត” នៅប្រទេសអូស្រ្តាលី ចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩ បានផ្ទុះឡើងនៅប្រទេសនេះ ដោយមានអ្នកស្លាប់ចំនួន ១៣ នាក់ និងមានអ្នកឆ្លងជំងឺថ្មីចំនួន ៧៤៤ នាក់ ហើយជំងឺនេះភាគច្រើនឆ្លងរាលដាលនៅរដ្ឋ Victoria ភាគអាគ្នេយ៍ផងដែរ។  
មានប្រទេសជាច្រើនបានកត់ត្រានូវករណីឆ្លងជំងឺកូវីដ១៩ថ្មី ហើយអ្នកស្លាប់ក៏មានច្រើនបំផុតក្នុងមួយថ្ងៃ - ảnh 1 រូបថតឧទាហរណ៍ (ប្រភព៖ Anadolu Agency)

ចំនួនអ្នកឆ្លងជំងឺថ្មីបានកើនលើសពីការកំណត់ត្រា ពោលគឺមានករណីឆ្លងចំនួន ៥៤៩ ករណី ក្នុងថ្ងៃទី ២៧ខែកក្កដា។ រហូតមកដល់បច្ចុប្បន្ននេះ ប្រទេសអូស្រ្តាលីបានកត់ត្រាករណីឆ្លងជំងឺចំនួន ១៦០០០ ករណី ហើយមានអ្នកស្លាប់ចំនួន ១៨៩ នាក់ផងដែរ ។ នៅថ្ងៃដដែលនោះ ទីក្រុងតូក្យូបានប្រកាសថាបានកត់ត្រាករណីឆ្លងជំងឺរាតត្បាតកូវីដ១៩ ចំនួន ៣៧០ ករណីនៅក្នុងទីក្រុង។

តួលេខនេះលើសពីការកំណត់ត្រានាថ្ងៃទី ២៣ខែកក្កដា  ដែលមានអ្នកឆ្លងចំនួន ៣៦៦ នាក់។ ការពិតនេះញ៉ាំងឲ្យមានការព្រួយបារម្ភអំពីហានិភ័យនៃការឆ្លងជំងឺកើនឡើងយ៉ាងខ្លាំងនៅប្រទេស   ជប៉ុន បន្ទាប់ពីប្រទេសនេះបានប្រកាសដលស្ថានភាពអាសន្នរបស់ខ្លួនដោយសារជំងឺកូវីដ១៩ កាលពីចុងខែឧសភាកន្លងមក។ រីឯនៅប្រទេសឥណ្ឌាវិញ ក្រសួងសុខាភិបាលប្រទេសនេះបានឲ្យដឹងថាមានករណីឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៥២,១២៣ ករណីបន្ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលជាតរលេខខ្ពស់បំផុតដែលត្រូវបានកត់ត្រាក្នុងរយៈពេលតែមួយថ្ងៃនៅក្នុងប្រទេសនេះ។ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន ៧៧៥ នាក់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសឥណ្ឌាកើនឡើងប្រមាណ ៣៥.០០០ នាក់។ ចំនួនករណីឆ្លងជំងឺសរុបលើសពី ១.៥០០.០០០ នាក់៕

ប្រតិកម្មទៅវិញ