មន្ទីរបញ្ចកោណប្រកាសស្ដីពីសមយុទ្ធយោធាអាមេរិក - កូរ៉េខាងត្បូង |
|
នាថ្ងៃទី ១៨ សីហា មន្ទីរបញ្ចកោណបានឲ្យដឹងថា អាមេរិក និង កូរ៉េខាងត្បូង ចាប់ផ្ដើមកសមយុទ្ធយោធា ដោយមានឈ្មោះថា " អ្នកការពារសេរីភាពអ៊ុលជី" (UFG) ចាប់ពីថ្ងៃទី ២១ដល់ថ្ងៃទី ៣១ សីហា ក្នុងស្ថានភាពតានតឹងកើនឡើងទាក់ទិននឹងកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើង។ តាមមន្ទីរបញ្ចកោណ UFG ជាសមយុទ្ធយោធាតាមម៉ាស៊ីនកុំព្យូទ័រសំដៅបង្លើនសមត្ថភាពប្រយុទ្ធ ការពារតំបន់នៅឧបទ្វីបកូរ៉េ។
មុននេះ នាថ្ងៃទី ១៧ សីហា ទីភ្នាក់ងារកណ្តាល កូរ៉េខាងជើង (KCNA) បានព្រមានថាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនិងរុញស្ថានភាពនៅឧបទ្វីបកូរ៉េដល់គ្រោះ "មហន្តរាយ" នៅពេលដែលដំណើរការសមយុទ្ធយោធាប្រឆាំងនឹងព្យុងយ៉ាង៕