មន្ត្រីថៃ ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ាធ្វើកិច្ចចរចាជាមួយគ្នា

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៤ ខែកុម្ភៈ លោក Wunna Maung Lwin ដែលជាមន្ត្រីទើបតែត្រូវបានអាជ្ញាធរយោធាមីយ៉ាន់ម៉ាតែងតាំងជារដ្ឋមន្រ្តីក្រសួងការបរទេស បានអញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសថៃ លោក Don Pramudwinai និងសមភាគីឥណ្ឌូនេស៊ី លោក Retno Marsudi ។ 
មន្ត្រីថៃ ឥណ្ឌូនេស៊ី  និងមីយ៉ាន់ម៉ាធ្វើកិច្ចចរចាជាមួយគ្នា - ảnh 1ទាហានយាមនៅទីក្រុង Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា (រូបថត៖ THX / TTXVN)

កិច្ចប្រជុំនេះបានធ្វើឡើងនៅមូលដ្ឋានទ័ពជើងអាកាសថៃនៅ Don Mueang       ទីក្រុងបាងកក ដែលជាជំនួបលើកដំបូងរបស់មន្រ្តីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាជាមួយរដ្ឋាភិបាលបរទេស។ កាសែត The Nation បានដកស្រង់ប្រភពព័ត៌មានរបស់រដ្ឋាភិបាលថៃ ដែលបានឲ្យដឹងថា លោក Wunna Maung Lwin  បានជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តី Prayut Chan-o-cha និងជួបពិភាក្សាជាមួយសមភាគីថៃលោក Pramudwinai។

ប្រភពព័ត៌មានពីរដ្ឋាភិបាលថៃ បានបញ្ជាក់ថាការផ្តោតសំខាន់ទៅលើកិច្ចពិភាក្សានេះ ដែលស្នើឡើងដោយប្រទេសថៃ គឺផ្តោតលើបញ្ហានយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ រដ្ឋាភិបាលថៃបានអះអាងថាស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ ម៉ាគឺជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសនេះ ប៉ុន្តែអាស៊ានក៏ត្រូវការជួយឧបត្ថម្ភក្នុងការដោះស្រាយវិបត្តិនេះផងដែរ។

ទន្ទឹមនឹងនេះដែរ ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេស លោកស្រី Retno Marsudi បានបញ្ជាក់ថា ឥណ្ឌូណេស៊ីកំពុងធ្វើកិច្ចពិភាក្សាយ៉ាងសកម្មជាមួយយោធានិងរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា ដើម្បីដោះស្រាយស្ថានការណ៍នាបច្ចុប្បន្ននេះ។ លោកស្រីរូបនេះ បានបញ្ជាក់ថាប្រទេសឥណ្ឌូណេស៊ី បានអំពាវនាវដល់ភាគីនានាឱ្យអត់ធ្មត់ និងបានបញ្ជាក់ថានឹងបន្តពិភាក្សាគ្នា ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ៕

ប្រតិកម្មទៅវិញ