ប្រធានាធិបតីបារាំង លោក Emmaanuel Macron (ខាងឆ្វេង) និង នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez (ខាងស្តាំ) |
ក្នុងជំនួបជាមូយនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez នាថ្ងៃទី២៦ ខែ កក្កដា នៅទីក្រុង Madrid (ប្រទេសអេស្ប៉ាញ) ប្រធានាធិបតីបារាំង លោក Emmaanuel Macron បានប្រកាសថា លោកមិនគាំទ្រជំនួបចរចារពាណិជ្ជកម្ម មួយរវាងអាមេរិកនិងEU ក្នុងពេលបច្ចុប្បន្ននេះឡើយ។ លោកក៏សង្កត់ធ្ងន់ថា កិច្ចសន្ទនាពាណិជ្ជកម្មល្អមួយត្រឹមតែអាចសម្រេចបាននៅពេលដែលមានទំនាក់ ទំនងមួយប្រកបដោយសមភាពនិងគាំទ្រគ្នាទៅវិញទៅមក ដោយគ្មានការគំរាម កំហែងក្នុងគ្រប់ករណី។ រីឯខ្លួនវិញ លោក Pedro Sanchez បានសម្តែងក្តីព្រួយ បារម្ភអំពីលិទ្ធិគាំពារពាណិជ្ជកម្មនិយមរបស់អាមេរិក៕