កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបំពេញភារកិច្ចរបស់ខ្លួននៅតំបន់ Kunduz (រូបថត៖ THX/TTXVN) |
ឆ្លើយបទសម្ភាសទៅកាន់ទីភ្នាក់ងារ RIA Novosti បេសកជនពិសេស របស់រុស្ស៊ីប្រចាំនៅអាហ្វហ្គានីស្ថាន លោក Zamir Kabulov បានមានប្រសាសន៍ថានេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ដំណើរការសន្តិភាពនៅ អាហ្វហ្គានីស្ថាន ព្រមទាំងដាស់តឿនឱ្យភាគីនានានៅអាហ្វហ្គានីស្ថានឲ្យចាប់ផ្តើមធ្វើកិច្ចសន្ទនា បន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀងជាមួយអាមេរិក។
នាថ្ងៃដដែលអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានវាយតម្លៃថា កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្ររវាងសហរដ្ឋអាមេរិកនិងតាលីបង់បានត្រួសត្រាយផ្លូវ ដើម្បីនាំមកនូវសន្តិភាពប្រកបដោយចីរភាពសម្រាប់អាហ្វហ្គានីស្ថាន៕