មជ្ឈមណ្ឌលរដ្ឋធានីបេរូតរងការវាយប្រហារតាមអាកាស ធ្វើឲ្យមនុស្សជាង ១៣០ នាក់រងរបួស

Ba Thi – VOV នៅអេហ្ស៊ីប
Chia sẻ
(VOVWORLD) - មជ្ឈដ្ឋានមន្ត្រីលីបង់បានឲ្យដឹងនាយប់ថ្ងៃទី ១០ តុលា ថា យ៉ាងហោចណាស់មនុស្ស ២២ នាក់បានស្លាប់ និងប្រហែល ១១៧ នាក់រងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់កងទ័ពអ៊ីស្រាអែលនៅចំកណ្តាលរដ្ឋធានីបេរូត។

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានវាយតម្លៃការវាយឆ្មក់កាលពីយប់មិញថា ជាការវាយប្រហារតាមអាកាសដ៏ធំបំផុតរបស់កងទ័ពអ៊ីស្រាអែលដែលបណ្តាលឱ្យមានអ្នកស្លាប់និងរបួសនៅក្នុងទីក្រុងបេរូតចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការវាយលុក "ព្រួញខាងជើង" លើប្រទេសជិតខាងនៅថ្ងៃទី ២៣ ខែកញ្ញា ក៏ដូចជាចាប់តាំងពីការចាប់ផ្តើមនៃការប្រយុទ្ធគ្នាឆ្លងព្រំដែនរវាងកងទ័ពអ៊ីស្រាអែល និងចលនាហេសបូឡា ជាងមួយឆ្នាំមុន។

រីឯខ្លួនវិញ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងថា ការវាយប្រហារតាមអាកាសក្នុងទីក្រុងបេរុតគឺសំដៅកំទិច Wafiq Safa ដែលជាមេដឹកនាំជាន់ខ្ពស់របស់ក្រុមហេសបូឡា។ លើសពីនេះ IDF ក៏បានបញ្ជាក់ផងដែរថា កងកម្លាំងហេសបូឡាបានបន្តបើកការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកជាច្រើន ទៅលើតំបន់ភាគខាងជើងនៃប្រទេសអ៊ីស្រាអែលកាលពីម្សិលមិញ។ ការវាយឆ្មក់ដ៏ខ្លាំងក្លាបំផុតបានធ្វើឡើងកាលពីរសៀលម្សិលមិញ ជាមួយនឹងគ្រាប់រ៉ុក្កែតប្រហែល ៥០ គ្រាប់ដែលត្រូវបានបាញ់ចេញពីភាគខាងត្បូងប្រទេសលីបង់ សំដៅទៅលើតំបន់ Acre, Nahariya និងទីប្រជុំជនជាច្រើននៅភាគខាងលិច Galilee ប៉ុន្តែមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ៕

ប្រតិកម្មទៅវិញ