មជ្ឈដ្ឋានមន្ត្រីរុស្ស៊ីចាប់ខ្លួនជនសង្ស័យមួយចំនួនក្នុងការវាយប្រហារទៅលើ ប្រព័ន្ធរថភ្លើងក្រោមដី

Chia sẻ
(VOVworld) – តាមទីភ្នាក់សារសារព័ត៌មាន Interfax
បានឲ្យដឹងថា៖ កំលាំង សមត្ថកិច្ចរុស្ស៊ីបានចាប់ខ្លួនមុខ
សញ្ញាមួយចំនួននាក់ដែលត្រូវបានសង្ស័យឈរនៅខាង
ក្រោយជាមួយមេគំនិតក្នុងការវាយប្រហារភេរវកម្មនៅ
រថភ្លើងក្រោមដីនៅ ទីក្រុង St.Petersburg នាប៉ុន្មានថ្ងៃមុន។ 
មជ្ឈដ្ឋានមន្ត្រីរុស្ស៊ីចាប់ខ្លួនជនសង្ស័យមួយចំនួនក្នុងការវាយប្រហារទៅលើ ប្រព័ន្ធរថភ្លើងក្រោមដី - ảnh 1
មជ្ឈដ្ឋានមន្ត្រីរុស្ស៊ីចាប់ខ្លួនជនសង្ស័យមួយចំនួនក្នុងការវាយប្រហារទៅលើ ប្រព័ន្ធរថភ្លើងក្រោមដី (VNA)


(VOVworld) – តាមទីភ្នាក់សារសារព័ត៌មាន Interfax បានឲ្យដឹងថា៖ កំលាំង
 សមត្ថកិច្ចរុស្ស៊ីបានចាប់ខ្លួនមុខសញ្ញាមួយចំនួននាក់ដែលត្រូវបានសង្ស័យ
ឈរនៅខាងក្រោយជាមួយមេគំនិតក្នុងការវាយប្រហារភេរវកម្មនៅរថភ្លើង
ក្រោមដីនៅ ទីក្រុង St.Petersburg នាប៉ុន្មានថ្ងៃមុន។ នាបច្ចុប្បន្ន ទំនាក់
ទំនងរវាងបណ្ដាមុខ សញ្ញាទាំងនេះជាមួយមេគំនិតកំពុងត្រូវបានកំណត់។
គណៈកម្មាធិការធ្វើការស៊ើបអង្គេតសហព័ន្ធរុស្ស៊ីបានរកឃើញភស្តុតាងមួយ
ចំនួននៅលំនៅដ្ឋានរបស់ជនសង្ស័យទាំងនេះ។ តាមលទ្ធផលនៃការត្រួត
ពិនិត្យ DNA អះអាងថា៖ ភេរវករធ្វើអត្តឃាតដោយគ្រាប់បែកឈ្មោះ​
Akbarzhon Dzhalilov បានដំណើរការវាយប្រហារដ៏បង្ហូរឈាមនេះ។ ក្នុង
ព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ៦ មេសាបណ្ដាកសិណសាក្សីបាន
ឲ្យដឹងថា៖ គេបានលឺសូរសម្លេងផ្ទុះខ្លាំងមួយនៅអាគារច្រើនជាន់មួយនៅ
ទីក្រុង St.Petersburg ជិតនឹងទីកន្លែងដែលកំលាំងសន្តិសុខរកឃើញគ្រឿង
ផ្ទុះមុននេះ ២ ថ្ងៃ។ តាមទីភ្នាក់ងារសារព័ត៌មាន RIA បានឲ្យដឹង ថែមទៀត
ថា៖ គ្មានជនណាមួយរងការបំផ្ទុះពោលខាងលើឡើយប៉ុន្តែ រថយន្តមួយ
គ្រឿងត្រូវខូចខាត ៕   

ប្រតិកម្មទៅវិញ