មជ្ឈដ្ឋាននយោបាយនិងសារព័ត៌មានអាល្លឺម៉ងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមនៅក្នុងសន្និសីទកំពូល G-20 |
សមាជិកសភាអាល្លឺម៉ង់ Rolf Mutzenich បានឲ្យដឹងថា លោក មានក្តីសោ មនស្សរីករាយខណៈដែលវៀតណាមចូលរួមសន្និសីទ G-20 នេះក្នុងនាម ជាភ្ញៀវអញ្ជើញ ដោយសារ វៀតណាមមានតួនាទីសំខាន់ក្នុងតំបន់អាស៊ាន។ តាម លោករូបនេះថា វៀតណាមក្នុងនាមជាប្រធាន APEC ២០១៧ នឹងដើរតួនាទីសំខាន់ក្នុងការចែករំលែកការលំបាក សាកល្បងដែលនឹងបានលើកឡើងនៅក្នុងសន្និសីទ G-20 លើកនេះ។
មានទស្សនៈដូចទៅនឹងសមាជិកសភា Mutzenich បណ្ឌិត Rodion Ebbighausen អ្នកយកព័ត៌មានកាណាល់ទូរទស្សន៍ Deutsche Welle ពិនិត្យថា វៀត ណាមកំពុងដើរតួនាទីសំខាន់សម្រាប់តំបន់អាស៊ានផងនិងសន្និសីទកំពូល G-20 ផង។ វៀតណាមមានឱកាសបង្កើតនិងអភិវឌ្ឍន៍នូវទំនាក់ទំនងជាមួយប្រទេស G-2០ ច្រើនថែមទៀត៕