ម្ចាស់ឆ្នោតវៀតណាមជាង៦៩លាននាក់នឹងអនុវត្តន៍សិទ្ធិបោះឆ្នោត

Chia sẻ

(VOVWORLD) - រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកស្រី Pham Thi Thanh Tra បានឲ្យដឹងថា បណ្ដាអង្គការរៀបចំការបោះឆ្នោតនៅមូលដ្ឋាន ត្រូវបានបង្កើតឡើងរួចរាល់ ដោយមាន គណៈកម្មាធិការរៀបចំការបោះឆ្នោតថ្នាក់ខេត្តចំនួន ៦៣ គណៈកម្មាធិការរៀបចំការ បោះឆ្នោតថ្នាក់ស្រុចំនួន៦៨២ និងគណៈកម្មាធិការរៀបចំការបោះឆ្នោតថ្នាក់ឃុំចំនួន ជាង១០.០០០។

ម្ចាស់ឆ្នោតវៀតណាមជាង៦៩លាននាក់នឹងអនុវត្តន៍សិទ្ធិបោះឆ្នោត - ảnh 1លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Dinh Tien Dung (អាវស) ត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅស្រុក Gia Lam ទីក្រុងហាណូយ។ (រូបថត៖ VNA)
យោងតាមរបាយការណ៍របស់រដ្ឋាភិបាលវៀតណាមឲ្យដឹងថា គិតរហូតមកដល់ ពេលនេះ ការងារត្រៀមរៀបចំសម្រាប់ការបោះឆ្នោតសមាជិករដ្ឋសភានីតិកាលទី១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០២១-២០២៦ ត្រូវបានធានា យ៉ាងត្រឹមត្រូវតាមស្មារតីបញ្ជាដឹកនាំរបស់ការិយាល័យនយោបាយ ព្រមទាំងត្រឹមត្រូវតាម ច្បាប់ផងដែរ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកស្រី Pham Thi Thanh Tra បានឲ្យដឹងថា បណ្ដាអង្គការរៀបចំការបោះឆ្នោតនៅមូលដ្ឋាន ត្រូវបានបង្កើតឡើងរួចរាល់ ដោយមាន គណៈកម្មាធិការរៀបចំការបោះឆ្នោតថ្នាក់ខេត្តចំនួន ៦៣ គណៈកម្មាធិការរៀបចំការ បោះឆ្នោតថ្នាក់ស្រុចំនួន៦៨២ និងគណៈកម្មាធិការរៀបចំការបោះឆ្នោតថ្នាក់ឃុំចំនួន ជាង១០.០០០។ បើតាមទិន្នន័យរបស់បណ្ដាខេត្ត ក្រុង ម្ចាស់ឆ្នោតសរុបលើទូទាំង ប្រទេសចំនួនជាង៦៩លាននាក់នឹងអនុវត្តន៍សិទ្ធិបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋ សភានីតិកាលទី១៥និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០២១-២០២៦។
រហូតមកដល់ពេលនេះ បញ្ជីឈ្មោះបេក្ខជនសមាជិករដ្ឋសភានីតិកាលទី១៥ ជាផ្លូវការ មានបេក្ខជនចំនួន៨៦៦នាក់។ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតក៏បាន អនុញ្ញាតឲ្យរៀបចំការបោះឆ្នោតមុនកាលកំណត់នៅតំបន់ដែលមានការលំបាកចំនួន ១៥ ដូចជា Hai Phong Khanh Hoa Ba Ria – Vung Tau ជាដើម៕

ប្រតិកម្មទៅវិញ