ភ្លៀងទឹកជំនន់មានបំរ៉ែបំរួលស្មុគ្រស្មាញនៅប្រទេសអាស៊ីជាច្រើន

Chia sẻ
(VOVworld)-ភ្លៀងធ្លាក់យ៉ាងខ្លាំងបង្កឱ្យមានទឹកជំនន់
និងការបាក់ដីជាច្រើននៅ បណ្តាប្រទេសអាស៊ីដូចជា
 ឥណ្ឌា ម៉ីយ៉ានម៉ា ប៉ាគីស្ថាន នេប៉ាល់

(VOVworld)-ភ្លៀងធ្លាក់យ៉ាងខ្លាំងបង្កឱ្យមានទឹកជំនន់និងការបាក់ដីជាច្រើននៅ បណ្តាប្រទេសអាស៊ីដូចជា ឥណ្ឌា ម៉ីយ៉ានម៉ា ប៉ាគីស្ថាន នេប៉ាល់ វៀតណាមនិង ចិន បណ្តាលឲ្យមនុស្សរាប់រយនាក់ត្រូវស្លាប់និងរាប់លាននាក់ត្រូវចាកចេញពី ទីលំនៅ។​​មជ្ឈដ្ឋានមន្ត្រីឥណ្ឌាបានឲ្យដឹងនាថ្ងៃទី៣សីហាថា ភ្លៀងធ្លាក់យ៉ាងខ្លាំង រួមទាំងខ្យល់
កំបុតត្បូងបោកបក់លើឈូងសមុទ្រ Bengal នាសប្តាហ៍មុន បណ្តាលឲ្យមនុស្ស
ជាងមួយរយនាក់ត្រូវស្លាប់ និងជាងមួយលាននាក់ត្រូវចាក ចេញពីលំនៅដ្ឋាន។ នៅភាគខាងលិចនិងភាគកណ្តាលប្រទេសម៉ីយ៉ាន់ម៉ា ប្រជាជនត្រូវប្រើប្រាស់
ក្បួនទុកដើម្បីទប់ទល់នឹងកម្រិតទឹកឡើង។ ក្នុងពេលជាមួយគ្នានោះ ទឹកជំនន់និង
បាក់ស្រុត ដីនៅនេប៉ាល់និងវៀតណាមក៏បណ្តាលឲ្យមនុស្សរាប់សិប នាក់ត្រូវស្លាប់
ដែរ៕

ប្រតិកម្មទៅវិញ