ភាពទាក់ទាញចំពោះមជ្ឈដ្ឋានវិនិយោគិនជប៉ុនរបស់ចក្រភពអង់គ្លេសនឹងធ្លាក់ចុះក្នុងករណីចាកចេញពី EU

Chia sẻ
(VOVworld) – នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe​
 បានអំពានាវឲ្យអង់គ្លេស ស្ថិតនៅសហភាពអឺរ៉ុប  (EU)
 មុនពេលដែលអ្នកបោះឆ្នោតនៃប្រទេសនេះបោះ​ឆ្នោត
សម្រេចការចាកចេញឬរក្សាឋានៈប្រទេសជាសមាជិករបស់
  EU នាថ្ងៃទី ២៣ មិថុនា ខាងមុខ។ 
ភាពទាក់ទាញចំពោះមជ្ឈដ្ឋានវិនិយោគិនជប៉ុនរបស់ចក្រភពអង់គ្លេសនឹងធ្លាក់ចុះក្នុងករណីចាកចេញពី EU  - ảnh 1
ភាពទាក់ទាញចំពោះមជ្ឈដ្ឋានវិនិយោគិនជប៉ុនរបស់ចក្រភពអង់គ្លេសនឹងធ្លាក់ចុះក្នុងករណីចាកចេញពី EU (Image: VNA)


(VOVworld) – នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe​ បានអំពានាវឲ្យអង់គ្លេស
ស្ថិតនៅសហភាពអឺរ៉ុប  (EU) មុនពេលដែលអ្នកបោះឆ្នោតនៃប្រទេសនេះបោះ​
ឆ្នោតសម្រេចការចាកចេញឬរក្សាឋានៈប្រទេសជាសមាជិករបស់  EU នាថ្ងៃទី ២៣
 មិថុនា ខាងមុខ។ ថ្លែងមតិនៅសន្និសីទកាសែតនៅទីក្រុងឡុង នាថ្ងៃទី ៥ ឧសភា​
 លោក Abe​ បានឲ្យដឹងថា៖ ការបោះឆ្នោតចាកចេញពី EU​ នឹងធ្វើឲ្យអង់ គ្លេស
ក្លាយទៅជាទីកន្លែងមិនសូវមានភាពទាក់ទាញចំពោះមជ្ឈដ្ឋានវិនិយោគិនជប៉ុន។
ទោះបីជា សេចក្តីសម្រេចនៅឬចាកចេញពី EU គឺជាសិទ្ធិរបស់ ប្រជាពលរដ្ឋអង់
គ្លេសក្តី ប៉ុន្តែ ថ្នាក់ដឹកនាំខឿនសេដ្ឋកិច្ចធំទី ៣ លើពិភពលោកក៏បានចាត់ទុក
ដែរដា៖ បណ្ដា ផលប្រយោជន៍របស់ជប៉ុននៅរងឥទ្ធិពលដោយការបោះប្រជាមតិ
ខាងមុខនេះ។​នាបច្ចុប្បន្នមានក្រុមហ៊ុនជប៉ុនចំនួន ១ ពាន់ដែលកំពុងធ្វើ
សកម្មភាពនៅអង់គ្លេសដែលមានបុគ្គលិកចំនួន ១៤០ ពាន់នាក់។ រីឯខ្លួនវិញ
 នាយករដ្ឋមន្ត្រី អង់គ្លេស លោក David Cameron បានឲ្យដឹងថា៖ អង់គ្លេសទទួល
ផលប្រយោជន៍ពីការវិនិយោគរបស់ជប៉ុនច្រើនជាងគេបើប្រៀបនឹងប្រទេសដ
ទៃទៀតលើកលែងតែប្រទេសអាមេរិក។ តំលៃវិនិយោគសរុបរបស់ជប៉ុនចូល
ក្នុងអង់គ្លេសឥឡូវនេះ ទទួលបាន ៣៨​ ពាន់លានផោន។​ លោក Cameron បាន
ឲ្យដឹងថា៖ ការវិនិយោគ របស់ជប៉ុនដើរតួនាទីសំខាន់ក្នុងការស្តារឧស្សាហកម្ម
ផលិតកម្មរថយន្តរបស់អង់ គ្លេស៕  

ប្រតិកម្មទៅវិញ