|
ភាពតានតឹងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនបានកើតមានឡើងជាថ្មីមត្ង់ទៀតនៅត្រើយខាងលិច |
(VOV)_តាមទីភ្នាក់ងារសារព័ត៍មានAP នាថ្ងៃទី២៦វិច្ឆិកាថា កងកម្លាំងសន្តិសុខ
អ៊ីស្រាអែលបានបាញ់សម្លាប់ជនប៉ាឡេស្ទីនចំនួន២នាក់ នៅក្នុងតំបន់ត្រើយខាង
លិច ក្នុងសភាពការណ៍ដែល Tel Aviv ប្រកាសផែនការកសាងរបងថ្មីនៅទីនេះ
ដើម្បីបញ្ចប់រលកអំពើហឹង្សា ដែលបានអូសបន្លាយក្នុងរយៈពេលជិត២ខែកន្លង
ទៅនេះ។ ក្នុងរឿងហេតុទីមួយ កងទ័ពអ៊ីស្រាអែលបានអោយដឹងថា៖ អំពើហឹង្សា
បានកើតមានឡើង ក្នុងពេលដែលជនប៉ាឡេស្ទីនបោះគ្រាប់បែកសាំងនិងដំថ្ម ទៅ
លើទាហានអ៊ីស្រាអែលនៅភូមិ Qattana ។ តាមអ្នកនាំពាក្យក្រសួងសុខាភិបាល ប៉ាឡេស្ទីនថា៖ ទាហានអ៊ីស្រាអែលបានបាញ់ចំក្បាលមុខសញ្ញា Yehya Taha អាយុ
២១ឆ្នាំ បណ្ដាលអោយជនរូបនេះត្រូវស្លាប់ ដោយរងរបួសធ្ងន់ពេក។ នៅទីក្រុង
Nablus ជិតនឹងតំបន់ត្រើងខាងលិច កងកម្លាំងព្រំដែនអ៊ីស្រាអែលបានបាញ់ស្លាប់
ជនប៉ាឡេស្ទីនមួយនាក់ទៀត។ អ្នកនាំពាក្យប៉ូលីស្តអ៊ីស្រាអែលបានអោយដឹងថា៖
ជនរូបនេះបានចេញពីឡានតាក់ស៊ីមួយ និងកាន់កាំបិត រត់ទៅរកបណ្ដាបុគ្គលិក
សន្តិសុខ។ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានកំណត់មុខសញ្ញានេះឈ្មោះ
Samir Seresi អាយុ៥១ឆ្នាំ៕