ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងទួរគី

Chia sẻ
(VOVWORLD) -ទីភ្នាក់ងារសារព័ត៌មាន BloomBerg នាថ្ងៃទី១ ខែសីហា បាននាំចេញប្រភ ពព័ត៌មានបានឲ្យដឹងថា អាមេរិកកំពុងរៀបចំបញ្ជីឈ្មោះបុគ្គលនិងអង្គភាពមួយ ចំនួន នឹងក្លាយជាគោលដៅប្រសិនបើទីក្រុងវ៉ាស៊ីនតោនសំរេចចិត្តដាក់ទណ្ឌកម្ម រដ្ឋអំណាចធានាធិបតីទួរគី លោក Recep Tayyip Erdogan ដោយសារការចាប់ ខ្លួនប្រជាពល រដ្ឋ និងអ្នកការទូតអាមេរិក។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាការដាក់ទណ្ឌកម្មរបស់ប្រទេសទួរគីនឹងផ្អែកទៅលើអ្វីដែលទីក្រុងវ៉ាស៊ីនតោនដាក់លើរដ្ឋាភិបាលរុស្ស៊ីនិងអ្នកជិតស្និទ្ធជាមួយប្រធា នាធិបតីរុស្ស៊ី លោក Vladimir Putin ។  នាបច្ចុប្បន្នក្រសួងហិរញ្ញវត្ថុអាមេរិក មិនទាន់នាំចេញការអត្ថាធិប្បាយណាមួយចំពោះព័ត៌មាននេះនៅឡើយទេ។

នៅថ្ងៃដដែលលេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Sarah Huckabee Sanders បានប្រកាសថាអាមេរិកបានដាក់ទណ្ឌកម្មទៅលើរដ្ឋមន្រ្តី ទួរគីពីររូប ហើយក្រសួងការបរទេសទួរគីបានអះអាងថាការដាក់ទណ្ឌកម្មរបស់ អាមេរិក បានដើរបញ្ច្រាសទៅនឹងទំនាក់ទំនងទ្វេភាគីដែលមានផលប៉ះពាល់ដល់ កិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាដែលនៅសល់រវាងភាគីទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ